កីឡាករ John Terry នឹងចាកចេញពីក្លឹប Chelsea ក្រោយរដូវកាល ២០១៥-១៦ បញ្ចប់

ប្រធានក្រុមតោខៀវ Chelsea កីឡាករJohn Terry បានប្រកាសនៅថ្ងៃ អាទិត្យ ទី ៣១ ខែមករា ឆ្នាំ ២០១៦ ថាខ្លួននឹងចាកចេញពី Stamford Bridge នៅដំណាច់រដូវកាល២០១៥-១៦ បន្ទាប់ពីក្លឹប Chelsea សម្រេចមិនបន្តកិច្ចសន្យាថ្មីជាមួយកីឡាករខ្សែការពារកណ្ដាលវ័យ ៣៥ ឆ្នាំរូបនេះ។

គួរបញ្ជាក់ផងដែរថាកីឡាករ John Terry ជាអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសបានចំណាយពេលជាំច្រើនឆ្នាំក្នុងអាជីពបាល់ទាត់នៅក្លឹប Chelsea ដោយដំបូងឡើយបានចូលហាត់នៅក្នុងយុវជនថ្នាលរបស់ក្លឹបនេះក្នុងឆ្នាំ ១៩៩៥ ក្នុងវ័យ ១៤ ឆ្នាំ ក្រោយចំណាយពេលហាត់ ៥ ឆ្នាំក៏បានលេងប្រកួតដំបូងក្នុងជំនួបជាមួយក្លឹប West Ham United រួចវិវត្តខ្លួនចូលឈុតធំតាំងពីឆ្នាំ ១៩៩៨ និងឡើងរហូតទទួលតំណែងប្រធានក្រុម។ មកទល់ពេលនេះ កីឡាករដែលដំបូងឡើយលេងតួនាទីជាខ្សែបម្រើដដែលនេះ ចូលលេងឱ្យ Chelsea បាន ៦៩៦ លើក ឈ្នះពាន Premier League ៤ដង, FA Cup ៥ដង, League Cup ៣ដង, Community Shield ២ដង, Champions League ម្ដង និង Europa League ម្ដង។

maxresdefault

JohnTerry

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Goals.com

មតិយោបល់

Sponsor

អត្ថបទថ្មីៗ