Australian Open 2016 បញ្ចប់ដោយជ័យជម្នះនៃជើងខ្លាំងលំដាប់ពិភពលោក

កម្មវិធីប្រកួតតេន្នីស Australian Open 2016 ដែលបានធ្វើឡើងនៅឯសួន Melbourne ដែលស្ថិតនៅ​ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីនោះបានបិទបញ្ចប់ជាផ្លូវការហើយ។ កម្មវិធីនេះបានចាប់ផ្តើមប្រកួតពីថ្ងៃទី 18 ខែមករា ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2016។ នេះក៏ជាលើកទី 104 ហើយដែលគេបានប្រារព្ធកម្មវិធី Australian Open នេះឡើង និងជាពានរង្វាន់ Grand Slam ទី 1 ប្រចាំឆ្នាំក្នុងចំណោមពានរង្វាន់ Grand Slam  ទាំង 4 ផងដែរ។ កម្មវិធីប្រកួតនេះមានការចួលរួមពីសំណាក់កីឡាករ និងកីឡាការិនីតេន្នីសអាជីពជាច្រើនរូបទាំងការប្រកួតជាលក្ខណៈទោល និងជាគូ។ សូមបញ្ជាក់ថា ការប្រកួតតេន្នីសកម្មវិធី Australian Open ក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធីបានដំឡើងប្រាក់រង្វាន់រហូតដល់ទៅ 40​ លានដុល្លារអូស្រ្តាលីឯណោះ។

ក្រោយការប្រកួតបានបញ្ចប់កីឡាករ Novak Djokovic ការពារដំណែងជើងឯកបានសម្រេចនឹងជាពានទី ៦ ហើយសម្រាប់ការប្រកួត Australian Open នេះ។ ចំណែកកីឡាការីនីវិញ Serena william មិនអាចការពារដំណែងជើងឯកទេក្រោយចាញ់កីឡាការីនី Angelique Kerber ដែលកីឡាការីនីរូបនេះក្លាយជាកីឡាការីនីសញ្ជាតិ អាល្លឺម៉ង់ទី ១ ដែលឈ្នះពាន Grand Slam តាំងពី Steffi Graf ឈ្នះ French Open 1999។

បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលពីរសប្តាហ៍រួចមក យើងបានរកឃើញម្ចាស់ជើងឯក Australian Open 2016 ហើយពោលគឺ ផ្នែកបុរសទោល កីឡាករលេខ 1 ពិភពលោក Novak Djokovic សញ្ជាតិសែប៊ី បានយកឈ្នះលើកីឡាករលេខ​ 2 ពិភពលោក សញ្ជាតិអង់គ្លេស  Andy Murray នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង 0 គឺ 6–1, 7–5, 7–6(7–3) ។ នេះគឺជាពានរង្វាន់ Grand Slam ទី 6 ហើយដែលកីឡាករសញ្ជាតិសែប៊ីរូបនេះបានឈ្នះ។ គួររំលឹកផងដែរថា ក្នុងការប្រកួតលើកនេះកីឡាករ Novak Djokovic ធ្វើបានយ៉ាងល្អដោយបានយកឈ្នះលើកីឡាករ Andy Murray ។ 12593493_10153971943553701_7916633668373571798_o

12622324_10153972876768701_2588893145427395293_o

12651090_1071271726259011_348659318964056399_n

12615168_10153913976968615_8849459764728215425_o

ចំណែកកីឡាការីនីវិញ Serena william មិនអាចការពារដំណែងជើងឯកទេក្រោយចាញ់កីឡាការីនី Angelique Kerber ដែលកីឡាការីនីរូបនេះក្លាយជាកីឡាការីនីសញ្ជាតិ អាល្លឺម៉ង់ទី ១ ដែលឈ្នះពាន Grand Slam ក្នុងលទ្ធផល 6–4, 3–6, 6–4។

12646825_10153911569653615_5629249806547527192_o

ខាងក្រោមនេះគឺជាការសរុបឈ្មោះអ្នកឈ្នះជើងឯកនៅក្នុងកម្មវិធី Australian Open 2016:

  • បុរសទោល៖ Novak Djokovic សញ្ជាតិ សែប៊ី បានឈ្នះលើកីឡាករលេខ​ ៤ ពិភពលោកសញ្ជាតិអង់គ្លេស Andy Murray ក្នុងលទ្ធផល ៣ សិតទល់នឹង 0 គឺ 6–1, 7–5, 7–6(7–3) ។
  • 12592413_10153915224723615_4047669121768121095_n
  • នារីទោល៖ កីឡាការីនី Angelique Kerber បានយកឈ្នះលើ កីឡាការិនីលេខ 1 ពិភពលោក សញ្ជាតិអាម៉េរិគ Serena william ក្នុងលទ្ធផល 6–4, 3–6, 6–4។
  • 12604731_10153915228353615_7362716325681193152_o
  • បុរសគូ៖ កីឡាករ Jamie Murray និងកីឡាករ Bruno Soares បានយកឈ្នះលើកីឡាករ Daniel Nestor និង Radek Stepanek ក្នុងលទ្ធផល 2–6, 6–4, 7–5 ។
  • 12628406_10153915238393615_6292919126869398153_o
  • នារីគូ៖ កីឡាការិនី Martina Hingis  និងកីឡាការិនី Sania Mirza បានយកឈ្នះលើកីឡាការិនីAndrea Hlavackova និងកីឡាការិនី Lucie Hradecka ក្នុងលទ្ធផល 7–6(7–1), 6–3
  • 12622497_10153915226698615_5167115600245401719_o
  • បុរស និង នារី៖ Elena Vesnina និង Bruno Soares ឈ្នះ 6–4, 4–6, [10–5] ទៅលើ Coco Vandeweghe និង Horia Tecau។
  • 12640382_10153915225193615_4226220432817703842_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ATP World Tour & Australia Open

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ