ក្លឹបភ្នំពេញក្រោនចុះកុងត្រាជាមួយកីឡាករសញ្ជាតិ ខ្មែរ បារាំង នឿត ធារី

ក្លឹបភ្នំពេញក្រោនបានប្រកាសក្នុងការនាំយកកីឡាករ នឿត ធារី ចូលរួមជាមួយក្រុមនៅថ្ងៃនេះ សម្រាប់ត្រៀមប្រកួតនារដូវកាលថ្មីនេះ។ កីឡាករវ័យ ២៧ ឆ្នាំដែលកើតនៅឯ Romorantin កណ្តាលប្រទេស បារាំង ដែលមានឪពុកម្តាយដែលមកពីភ្នំពេញនោះ ហើយកាលពីរដូវកាលមុនកីឡាកររូបនេះលេងក្នុងនាមជាកីឡាករខ្សែបម្រើការពារឲ្យក្លឹបស៊ីម៉ាក់នៅក្នុងមិត្តហ្វូនខេមបូឌានលីក។ លោកគ្រូ Oriol Mohedana បានមើលឃើញពីទេពកោសល្យរបស់កីឡាករ ធារី “ខ្ញុំពិតជាសប្បាយចិត្តដែលមានកីឡាករដូចជា Titi (ឈ្មោះហៅក្រៅ) ដែលមានបង្ហាញពីកម្លាំង កាយសម្បទារឹងមាំ ព្រមទាំងចរិតល្អដែលជាកីឡាករមួយរូបដែលខ្ញុំពិតចិត្ត។ កីឡាកររូបនេះនឹងធ្វើឲ្យក្រុមទាំងមូលរីកចម្រើនក្នុងការលេងទម្រង់ការពារជាច្រើនជាពិសេសក្នុងតំណែងជាខ្សែការពារកណ្តាល នឹងផ្តល់ជម្រើសច្រើនដល់ក្រុមទាំងមូល។”

សម្រាប់ ធារី នេះជាជំហានថ្មីមួយទៀតសម្រាប់អាជីពជាកីឡាករបាល់ទាត់។ “ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលបានចូលរួមជាក្លឹបភ្នំពេញក្រោន ដែលជាក្លឹបមានលក្ខណៈជាក្លឹបអាជីពជាងគេនៅប្រទេសកម្ពុជា។ ខ្ញុំចង់ជាប់ជាជម្រើស ១១ នាក់ដំបូង ខ្ញុំចង់ជួយឲ្យក្រុមឈ្នះជើងឯកដូចកាលពីរដូវកាលមុនដែលពួកគេធ្វើបាន ហើយប្រសិនបើខ្ញុំខំប្រឹងហើយធ្វើបានល្អ ខ្ញុំចង់លេងឲ្យក្រុមជម្រើសជាតិ។ ទាំងនេះជាគោលដៅរបស់ខ្ញុំជាមួយក្លឹបភ្នំពេញក្រោន។” ធារី ក៏នឹងជួយក្លឹបភ្នំពេញក្រោនក្រៅទីលានផងដែរពោលគឺប្រើប្រាស់បទពិសោធន៍ក្នុងមុខជំនួញ និងចំណេះដឹងសម្រាប់សកម្មភាពផ្សេងៗ។ កីឡាកររូបនេះមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក audit និងការគ្រប់គ្រងបន្ទាប់ពីរៀន និងធ្វើការនៅឯប្រទេសបារាំង សឹង្ហបុរី និង កម្ពុជា។

គួរបញ្ជាក់ផងដែរថា កីឡាករ ធារី ចំណាយពេល ១២ ឆ្នាំចាប់ពីអាយុ ៦ ឆ្នាំ លេងជាមួយក្រុម Romorantin បន្ទាប់មកក៏ឈានដល់ថ្នាក់តំបន់។ កីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្រុម FC Saint Roch និង Selles Saint Denis មុននឹងបន្តការសិក្សានៅឯ Bordeaux។ ពេលសិក្សា កីឡាកររូបនេះលេងឲ្យក្រុម INSEEC និងក្រុម Caf Bordeaux សម្រាប់ការប្រកួតក្នុងតំបន់ ព្រមទាំងចំណាយពេល ៦ ខែសម្រាប់ Inter ក្រៅប្រទេសដូចជាប្រទេស សឹង្ហបុរី និង ភ្នំពេញ។ ឆ្នាំ ២០១៣ កីឡាកររូបនេះក៏បានមកប្រទេសកម្ពុជា ដើម្បីបើកមុខរបរផ្ទាល់ខ្លួន ហើយលេងឲ្យក្រុម Anvaya Keila និងហ្វូតសាលឲ្យ Charlo, Army និង Home Sport មុននឹងចូលរួមជាមួយក្លឹបស៊ីម៉ាក់ រដូវកាលមុន។ កីឡាកររូបនេះនឹងពាក់អាវលេខ ៤១ សម្រាប់ក្លឹបភ្នំពេញក្រោន។

12573721_10153280332340264_7102624192186367899_n

12548840_10153280332675264_371109844692456326_n

12615677_10153281278955264_4326299015690672894_o

ប្រែសម្រួលដោយ៖​ រិទ្ធី

រូបភាព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ