ក្លឹប Ha Noi T&T បានប្រកាសជាមួយផ្លូវការក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិ បារាំង កីឡាករ Loris Arnaud

ក្លឹប Ha Noi T&T បានប្រកាសជាមួយផ្លូវការក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិ បារាំង កីឡាករ Loris Arnaud ដែលចេញពីក្រុមយុវជនរបស់ក្លឹប Paris Saint-Germain។  កីឡាករ វ័យ ២៨ ឆ្នាំបានធ្វើតេស្តជាមួយនឹងក្លឹបរងជើងឯកនៅលីកលំដាប់ទី ១ ប្រទេសវៀតណាមកាលពីឆ្នាំ ២០១៥ ហើយបង្ហាញសមត្ថភាពដែលធ្វើឲ្យក្លឹបចុះកុងត្រាជាមួយកីឡាកររូបនេះរយៈពេល ១ ឆ្នាំ។ ក្រោយការចុះកុងត្រាកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តជាមួយក្លឹបដ៏ធំមួយនៅប្រទេសវៀតណាម ខ្ញុំជឿជាក់ថាលោកគ្រូបង្គោលនឹងជួយខ្ញុំអស់ពីសមត្ថភាព។ ក្លឹប Ha Noi T&T គឺជាក្លឹបដែលខ្លាំងជាមួយនឹងកីឡាករមានទេពកោសល្យច្រើន។”

កីឡាករ Arnaud ធ្លាប់លេងឲ្យក្លឹប US Orleans នៅ Ligue 2 មុននឹងធ្វើដំណើរថមកប្រទេសអាស៊ី។ ក្លឹប Ha Noi T&T គឹជាក្លឹបមួយនៃក្លឹបធំ ២ ដែលមានកៅអីទៅលេងនៅ 2016 AFC Champions League។ ក្លឹបនឹងចាប់លេងជាមួយក្លឹបជើងឯកនៃហុងកុងក្លឹប Kitchee SC នៅក្នុងជុំទី ២ នៅថ្ងៃទី ២ ខែ កុម្ភៈ។

Loris-Arnaud

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ