លោក Jerome Champagne៖ បើសិនជាលោកជាប់ឆ្នោត លោកនឹងពិនិត្យមើល​ឡើងវិញ កាលបរិច្ឆេទប្រកួត FIFA World Cup 2022 នៅកាតារ ដែលចង់ប្តូរ

បេក្ខជនប្រជែងតំណែងប្រធាន FIFA លោក Jerome Champagne និយាយថា​៖ “ប្រសិន​បើ​លោក​ទទួល​បាន​តំណែង​កំពូល​របស់​សហព័ន្ធ​កីឡា បាល់ទាត់​អន្តរជាតិ​ក្នុងការបោះឆ្នោតថ្ងៃទី ​២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ រឿងដំបូងដែលលោក​នឹងធ្វើ គឺពិនិត្យមើល​ឡើងវិញ កាលបរិច្ឆេទប្រកួត FIFA World Cup 2022 នៅកាតារ ដោយចង់ប្ដូរពីចន្លោះខែវិច្ឆិកា​ដល់ខែធ្នូ មកធ្វើនៅអំឡុងខែមិថុនាវិញ​។ សូមរំឭកថាកាលបរិច្ឆេទប្រកួត World Cup 2022 នៅកាតារ ត្រូវបានកំណត់យក​ពីថ្ងៃទី ២១ វិច្ឆិកា ដល់ ថ្ងៃទី ១៨ ធ្នូ​ ឆ្នាំ២០២២ ដោយសារ​បញ្ហា​សីតុណ្ហភាព​នៅកាតារ​។ តែលោក Champagne ចង់ឱ្យធ្វើនៅអំឡុង​ខែមិថុនា កក្កដា ដើម្បីបង្កា​ផលប៉ះពាល់ដល់លីគ​បាល់ទាត់នៅអឺរ៉ុប​និងជុំវិញពិភពលោក​។

គួរបញ្ជាក់ផងដែរថា ​គូប្រជែង​ខ្លាំងៗ ​៤ រូបផ្សេង​ទៀត ដូចជាប្រធានសហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ព្រះអង្គម្ចាស់ Sheikh Salman Bin Ebrahim Al Khalifa រាជវង្ស​បារ៉ែន, ព្រះអង្គម្ចាស់​ហ្សកដានី Alin Bin Al Hussein អនុប្រធាន FIFA, អ្នកជំនួញនិងអ្នក​នយោបាយ​អាហ្វ្រិកខាង​ត្បូង Tokyo Sexwale ដែលធ្លាប់ជាប់គុក​ជាមួយលោក Nelson Mendela និងលោក Infantino ជនជាតិអ៊ីតាលី-ស្វ៊ីស ជាអគ្គលេខាធិការ​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប​ សុទ្ធតែជាបេក្ខភាពក្នុងការបោះឆ្នោតនេះ៕

12651258_744559759008976_2378741646144426083_n

ប្រែ​សម្រួល​៖ រិទ្ធី
ប្រភព &​ រូបថត​៖ reuters

មតិយោបល់

Sponsor

អត្ថបទថ្មីៗ