គ្រូបង្វឹកក្រុមសាលា​បាល់ទាត់​ជាតិ លោក Yusuke Iki នឹងធ្វើដំណើរ​ទៅ​ប្រទេសជប៉ុន​វិញ​ក្រោយ​ផុតកិច្ចសន្យា

គ្រូបង្វឹកក្រុមសាលា​បាល់ទាត់​ជាតិ លោក Yusuke Iki នឹង​ធ្វើដំណើរ​ទៅ​ប្រទេសជប៉ុន​វិញ​ក្រោយ​ផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ ថ្ងៃទី ២៨ មករា ខាងមុខ។ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានបញ្ជូនលោក Yusuke Iki មកតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយទទួលតំណែងជាគ្រូបង្វឹក​​សាលា​បាល់ទាត់ជាតិ។ លោក​បាន​ដឹកនាំ​ក្រុម​សាលា បាល់ទាត់​ជាតិ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន រង្វាន់​ U-14 ASEAN DREAM FOOTBALL TOURNAMENT នៅ​​ប្រទេស​ថៃ កាល​ពី​ចុង​ឆ្នាំ ២០១៤ នៅ​ឆ្នាំ ២០១៥ ​កន្លង​ទៅ​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តែងតាំង​ឲ្យ​ដឹកនាំ​​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៦ឆ្​នាំរបស់​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​​ប្រចាំ​តំបន់​អាស៊ាន (AFF BIDC U-16 Championship 2015) និង​ចូលរួម​ប្រកួត​​ជម្រុះ​ក្នុង​ពាន​រង្វាន់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី 2016 AFC U-16 Championship ផង​ដែរ។​ លោក​បានបំពេញភារកិច្ចបានយ៉ាងល្អ ដោយបានបង្វឹកក្រុមទាំងមួលមានការលេងជាលក្ខណៈស្តង់ដា យល់ចិត្តគ្នា បូករួមជាមួយសាមគ្គីភាព ទេាះបី​កូន​ក្រុម​​​មាន​អាយុ​និង​កាយ​សម្បទា​តូច​ជាង​គូ​ប្រកួត​ក៏ដោយ។

featured30-62

អត្ថបទ៖ រិទ្ធី

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ