ក្លឹប Muangthong United បាននាំកីឡាករបីរូបពីក្លឹប BEC Tero ក្នុងនោះក៏មាន Messi J កីឡាករ Chanathip Songkrasin

ក្លឹប Muangthong United បាននាំកីឡាករបីរូបបន្ថែមសម្រាប់ត្រៀមប្រកួតរដូវកាលថ្មីដែលក្នុងនោះរួមមាន៖ Peerapat Notchaiya (LB), Chanathip Songkrasin (AMC), Tanaboon Keasarat (DC/DM) ក្លឹប BEC Tero។

កីឡាករ Chanathip Songkrasin ដែលជាកីឡាករដ៏ឆ្នើមមួយរូបនៅតំបន់អាស៊ាននេះឥលូវនេះបានទៅចូលរួមជាមួយក្លឹបរងជើងឯករដូវកាល ២០១៥ នៃលីកកំពូលថៃ Muangthong United ហើយ។ សម្រាប់ការប្រកួតអន្តរជាតិ កីឡាកររូបនេះធ្លាប់ឈ្នះ ជើងឯក Sea Game ២០១៣ និង ២០១៥ ព្រមទាំងឈ្នះពាន AFF Championship ២០១៤ ជាមួយប្រទេសថៃផងដែរ។ មុននេះកីឡាកររូបនេះមានពត៌មានលើកឡើងថាមានក្លឹបចាប់អារម្មណ៍ដូចជាក្លឹប Gamba Osaka, Sagan Tosu និងបានធ្វើតេស្តជាមួយក្លឹប Shimizu S-Pulse នៅឆ្នាំ ២០១៣។

12540831_1548636725427956_1967065053417858100_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Forwad Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ