YOKOHAMA FC ចុះកុងត្រាជាមួយកីឡាករជម្រើសជាតិវៀតណាម U-23 ម្នាក់

ក្លឹបបាល់ទាត់ YOKOHAMA FC របស់ប្រទេសជប៉ុន បានសម្រេចចុះកុងត្រាលក្ខណៈខ្ចីជើងជាមួយកីឡាករជម្រើសជាតិវៀតណាមអាយុក្រោម ២៣ឆ្នាំម្នាក់គឺ កីឡាករ Nguyen Tuan Anh ដែលបង្ហាញទម្រង់លេងយ៉ាងល្អនៅអំឡុងពេលការប្រកួត AFC U-23 Championship នៅប្រទេសកាតា។ កីឡាកររូបនេះបានស៊ុតបាល់អស្ចារ្យមួយគ្រាប់បំប៉ោងសំណាញ់ទីរបស់ប្រទេសអារ៉ាប់រួម ដែលធ្វើអោយក្លឹបស្ថិតនៅក្នុងក្របខ័ណ្ឌ J-League 2 របស់ជប៉ុននេះចាប់អារម្មណ៍។

កីឡាករជម្រើសជាតិវ័យ២០ឆ្នាំរូបនេះ កំពុងលេងអោយក្លឹប Hoàng Anh Gia Lai F.C ដែលជាក្លិបស្ថិតនៅក្នុងលីកកំពូលរបស់វៀតណាម នឹងត្រូវទៅលេងនៅប្រទេសជប៉ុននូវរដូវកាលក្រោយ ដែលគេរំពឹងថានឹងមានទម្រង់លេងយ៉ាងល្អ ព្រោះថាកីឡាកររូបនេះមានសម្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់និងជាជើងស៊ុតមួយរូបរបស់ប្រទេសវៀតណាម ក៏ដូចជាក្លឹបHoàng Anh Gia Lai F.C ផងដែរ។

Nguyen Tuan Anh​1

ខាងក្រោមនេះជាគ្រាប់បាល់អស្ចារ្យរបស់កីឡាករ Nguyen Tuan Anh បំប៉ោងសំណាញ់ទីរបស់ប្រទេសអារ៉ាប់រួម

 

អត្ថបទ៖ គឹមហុក

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ