Cambodia All Stars ប៉ះ Buriram United ក្នុងការប្រកួតមិត្តភាពអន្តរជាតិសប្បុរសធម៌

ការប្រកួតមិត្តភាពអន្តរជាតិសប្បុរសធម៌ដែលជាប្រវត្តិសាស្ត្ររវាងក្រុម CAMBODIA ALL STARS ដែលជាម្ចាស់ផ្ទះ និងក្លឹបជើងឯកលីកកំពូលនៃប្រទេសថៃ Buriram United ដែលជាក្រុមភ្ញៀវ កំពុងក្លាយជាព្រឹត្តិការណ៍ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាទន្ទឹងរង់ចាំទាំងអស់។ ការប្រកួតធ្វើឡើងនៅថ្ងៃទី​ ២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០ ល្ងាច។ ការប្រកួតនេះធ្វើឡើងគឺដើម្បីអបអរសាទរខួបទី ៦៥ ឆ្នាំ ទំនាក់ទំនងការទួតរវាងកម្ពុជា-ថៃ ផងដែរ ចំណូលដែលបានពីការលក់សំបុត្រទាំងអស់នឹងត្រូវបរិច្ចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដូចនេះកុំភ្លេចចូលរួមទស្សនាការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិដែលមិនធ្លាប់មានហើយលោកអ្នកក៏បានចូលរួមចំណែកក្នុងការជួយមន្ទីពេទ្យ និងក្មេងៗផងដែរ។

All Stars Vs Buriram

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ