កម្មវិធីប្រណាំងម៉ូតូ Grand Prix of the Americas 2015 រដូវកាលថ្មី

Grand Prix of the Americas 2015

ការប្រកួតប្រណាំងម៉ូតូកម្មវិធី Grand Prix of the Americas 2015 ឬ Red Bull Grand Prix of the Americas គឺជាកម្មវិធីប្រកួតទី 2 ក្នុងប្រតិទិនប្រកួត MotoGP។ ការប្រកួតនេះនឹងប្រារព្ធធ្វើឡើងនៅឯ Circuit of the Americas នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាម៉េរិគហើយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2015 ខាងមុខនេះហើយ។​

គួររំលឹកថាកាលពីឆ្នាំមុនជើងឯកនៃកម្មវិធី Grand Prix of the Americas 2014 នេះបានទៅលើកីឡាករ Marc Márquez របស់ក្រុម Honda ដោយបានបញ្ចប់ក្នុងថេរវេលា 43’33,430 ។ ឆ្នាំនេះកីឡាកររូបនេះនឹងត្រូវតស៊ូយ៉ាងស្វិតស្វាញបំផុតក្នុងនាមជាកីឡាករការពារតំណែងជើងឯករបស់ខ្លួន។ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានថា តើកីឡាករវ័យក្មេង Marc Márquez អាចទទួលបានជោគជ័យដែរឬយ៉ាងណា?

ប្រវត្តិរូបសង្ខេប៖

ឈ្មោះ Marc Márquez

សញ្ជាតិ អេស្ប៉ាញ

អាយុ 21 ឆ្នាំ

ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ1993

ទីកន្លែកំណើត ទីក្រុង Cervera, Lleida, ប្រទេសអេស្ប៉ាញ

បច្ចុប្បន្នប្រកួតឲ្យក្រុម Repsol Honda Team

ស្លាកម៉ូតូលេខ 93

មតិយោបល់

Sponsor

អត្ថបទថ្មីៗ