កីឡាករ គុក បូរីស បន្តកុងត្រា ២ ឆ្នាំជាមួយក្លឹបភ្នំពេញក្រោន

ប្រធានក្លឹបភ្នំពេញក្រោន កីឡាករ គុក បូរីស ដែលទើបតែជួយឲ្យក្លឹបឈ្នះពានលីកកំពូលកម្ពុជាទី ៦ ប៉ុន្មានសប្តាហ៍មុននេះ បានសម្រេចចិត្តបន្តកុងត្រាជាមួយក្លឹបថែម ២ ឆ្នាំទៀត។ កាលពីឆ្នាំ ២០១២ បន្ទាប់ពីកីឡាកររូបនេះបានចូលរួមក្នុងកម្មវិធី French/Euro-Khmer touring កីឡាករបូរីសបានធ្វើឥ្យលោកគ្រូ Sam Schweingruber ចាប់អារម្មណ៍ហើយនាំយកកីឡាកររូបនេះមកចូលរួមដោយសារតែទេពកោសល្យ ក៏ដូចជាការយល់ពីការប្រកួត។ នេះជាជម្រើសដ៏ត្រឹមត្រូវមួយដែលកីឡាករវ័យ ២៤ ឆ្នាំរូបនេះឈ្នះជើងឯក ២ សម័យហើយនឹងព្យាយាមដើម្បីជួយក្រុមឲ្យឈ្នះច្រើនជាងនេះ។
ក្រោយការចុះកុងត្រាបន្ថែម ២ ឆ្នាំទៀតជាមួយក្លឹបកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបន្តកុងត្រាជាមួយក្លឹប ២ ឆ្នាំបន្ថែមទៀតដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ក្លឹប ហើយខ្ញុំចង់ជួយឲ្យក្លឹបឈ្នះពានច្រើនជាងនេះនៅថ្ងៃអនាគត។ ខ្ញចង់ដើរតាមគន្លងរបស់ Legend កីឡាករ Tony Obadin ធ្វើឲ្យបានដូចកីឡាករ Tony និងឈ្នះជើងឯក ៣ សម័យជាមួយក្លឹប ព្រមទាំងខ្ញុំនឹងព្យាយាមឲ្យអស់សមត្ថភាពក្នុងនាមជាប្រធានក្រុម។ ខ្ញុំចាប់អារម្មណ៍ក្នុងការលេងនៅអឺរ៉ុប តែក្លឹបបានផ្តល់ឱកាសថ្មីសម្រាប់ឲ្យខ្ញុំប្រកួតប្រជែង ហើយខ្ញុំឃើញថាការងារគឺជួយណែនាំ និងដំបូន្មានដល់កីឡាករយុវជនឲ្យក្លាយជាក្រុមយុវជនល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងក្រុមជម្រើសជាតិ។ ខ្ញុំអាចលះបង់គ្រប់បែបយ៉ាងសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែក្រុមជម្រើសជាតិហាក់បីដូចជាមិនត្រូវការខ្ញុំ។​ ខ្ញុំទទួលបានការការពារល្អជាងគេនៅក្នុងលីក ប៉ុន្តែខ្ញុំគ្រាន់តែទទួលបានឱកាសត្រឹមតែលេងប្រកួតមិត្តភាព និងបីថ្ងៃមុនការប្រកួតតែប៉ុណ្ណោះ ខ្ញុំត្រូវប្តូរចេញ ដោយគ្មានការពន្យល់។ ខ្ញុំពិតជាសោកស្តាយណាស់។ នៅក្លឹបភ្នំពេញក្រោន ខ្ញុំពិតជាមួយនឹងគំនិតថ្មីរបស់លោកគ្រូថ្មី Oriol។ លោកចង់ឲ្យយើងមានបទពិសោធន៍ក្នុងការបញ្ជូនបាល់ និងគ្រប់គ្រងនៅប្រទេសអេស្ប៉ាញ។ ខ្ញុំត្រលប់មកវិញទើបតែបានមួយសប្តាហ៍ តែខ្ញុំពេញចិត្តជាមួយនឹងទម្រង់ថ្មីនេះ។ នេះជាគំនិតល្អក្នុងសាកល្បងវិធីថ្មី។
កីឡាករ បូរីស កើតនៅ Nancy នៃប្រទេសបារាំង ឪពុកម្តាយមកពីខេត្ត កំពង់ចាម និងបាត់ដំបង។ កីឡាកររូបនេះចាប់ផ្តើមអាជីពដោយលេងឲ្យក្រុមយុវជន Tomblaine មុននឹងបន្តទៅលេងនៅ AS Nancy Lorraine, Jarville JF, US Vandoeuvre, FC Toul និងក្រុម Nancy Olympic។ កាលនៅវិទ្យាល័យ ក្រុមរបស់កីឡាកររូបនេះឈ្នអជើងឯក French championships ហើយតំណាងឲ្យប្រទេសបារាំង និងសាលាក្នុងការប្រកួត Schools World Cup នៅប្រទេសឈីលី។ នេះជារូបភាពរបស់កីឡាករ បូរីស ជាមួយ អនុប្រធានក្លឹប Tommy Lim ក្នុងការចុះកុងត្រាក្នុងថ្ងៃនេះ។  
12485881_10153266056265264_6093542816106887855_o
អត្ថបទ៖ រិទ្ធី
ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ