ក្លឹបភ្នំពេញក្រោននាំយកអតីតកីឡាករ S-League មកចូលរួម

ក្លឹបភ្នំពេញក្រោនបានប្រកាសជាផ្លូវកាលក្នុងការចុះកុងត្រាជាមួយកីឡាករខ្សែការពារ សញ្ជាតិ បារាំង Anthony Aymard។ កីឡាករវ័យ ២៧​ឆ្នាំ រូបនេះបានចំណាយរយៈពេល ៥ ឆ្នាំនៅក្នុងលីកកំពូលនៃប្រទេសសឹង្ហបុរី  Singapore League ជាមួយក្លឹប Etoile និងក្លឹប Tanjong Pagar United មុនចូលរួមជាមួយនឹងក្លឹបភ្នំពេញក្រោនក្នុងរយៈពេល ២ ឆ្នាំ។
កីឡាករ Anthony មានស្រុកកំណើតនៅឯ Le Puy-en-Velay ដែលស្ថិតនៅ Auvergne region ភាគខាងត្បូងនៃប្រទេសបារាំង ហើយលេងឲ្យក្លឹបក្នុងស្រុក Le Puy Foot 43 អស់រយៈពេល ១០ ឆ្នាំ ក៏ដូចជាលេងឲ្យក្លឹប AS Polignac រយៈពេល ៦ ខែ ដែលជាក្លឹបនៅលំដាប់ទី ៤ និងទី ៥ នៃប្រទេសបារាំង។
កាលពីដើមឆ្នាំ ២០១១ កីឡាកររូបនេះបានធ្វើដំណើរមកដល់ប្រទេសនៅអាស៊ីហើយចូលរួមជាមួយក្លឹប Etoile ដែលជាក្លឹបមួយភាគច្រើនកីឡាករជាជនជាតិបារាំង ដែលជាជើងឯកលីក Singapore League champions។ ក្រោយលេងបាន ១ រដូវកាល ក្លឹបនេះក៏បានចាកចេញ ហើយកីឡាករ Anthony ក៏បានចូលរួមជាមួយក្លឹប Tanjong Pagarនៅ S-League រយៈពេល ៤ រដូវកាល។ ក្រុមរបស់កីឡាកររូបនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ ដងតែសុទ្ធតែចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ដោយសារតែក្លឹប Tanjong ជួបប្រទះជាមួយនឹងបញ្ហាហិរញ្ញវត្ថុ ដូចនេះកីឡាកររូបនេះក៏បានផ្លាស់មកក្លឹបភ្នំពេញក្រោន នៅប្រទេសកម្ពុជា។ កីឡាករ Anthony នឹងពាក់អាវលេង ២ ព្រមទាំងជាដៃគូររបស់ប្រធានក្លឹបភ្នំពេញក្រោនកីឡាករ គុក បូរីស នៅតំបន់ការពារផងដែរ។
កីឡាកររូបនេះបានបញ្ចេញមតិក្រោយមកដល់ក្លឹបភ្នំពេញក្រោនថា៖ “ខ្ញុំលើតែពាក្យល្អជាច្រើនៗពីក្លឹបភ្នំពេញក្រោននៅពេលដែលខ្ញុំមកដល់អាស៊ី។ ខ្ញុំដឹងពីកីឡាករ ធារី និង បូរីស ហើយខ្ញុំក៏បាននិយាយជាមួយធារី ក៏ដូចជាលោកគ្រូ Sam ផងដែរកាលពីឆ្នាំមុន។ ខ្ញុំមកប្រទេសកម្ពុជាប៉ុន្មានសប្តាហ៍ក្នុងពេលសម្រាករបស់ខ្ញុំកាលពីខែ មេសា ហើយខ្ញុំពិតជាចូលរួមទីនេះជាខ្លាំង។ ខ្ញុំពិតជាពេលចិត្តនៅអាស៊ី ហើយរស់នៅតំបន់អាស៊ីគឺងាយស្រួល។ ខ្ញុំក៏ជឿជាក់ថាវិស័យបាល់ទាត់នៅប្រទេសកម្ពុជារីកចម្រើនកាន់តែខ្លាំង យើងមានកីឡដ្ឋានថ្មីនៅក្លឹបភ្នំពេញក្រោន មនុស្សជាច្រើនចាប់ផ្តើមមានចំណាប់អាមរ្មណ៍លើបាល់ទាត់ ទាំងក្លឹបនិងក្រុមជម្រើសជាតិ។  ខ្ញុំចង់ជួយឲ្យក្លឹបរក្សាដំណែងជើងឯក ក៏ដូចជាជួយឲ្យក្លឹបទទួលបានបទពិសោធន៍ឡើងថែមមួយកម្រិតទៀត។ ខ្ញុំពិតជារំភើបសម្រាប់ការចាប់ផ្តើមនៅរដូវកាលនេះ។ “
Anthony Aymard sign with PPCFC
PPCFC Contract with Anthony Aymard
Anthony Aymard
Anthony Aymard with PPCFC
Phnom Penh Crown Sign with Anthony Aymard
អត្ថបទ៖ រិទ្ធី
ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ