អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool និងចុះកុងត្រាជាមួយក្លឹប Tampines Rovers

អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool និងចុះកុងត្រាជាមួយក្លឹប  Tampines Rovers ហើយក្លាយជាកីឡាករដែលទទួលបានប្រាក់បៀវត្សច្រើនជាងគេនៅលីកសឹង្ហបុរី S.League ដែលក្នុងមួយខែទទួលបាន S$62,400។

កីឡាករ Jermaine Pennant បានយល់ព្រមជាមួយនឹងការទទួលប្រាក់ ៧០% ហើយព្រមទាំងចុះកុងត្រាជាមួយក្លឹប Tampines Rovers។

បើតាមពត៌មានបានបង្ហាបថាកីឡាកររូបនេះទទួលបានប្រាក់ £25,000 (S$52,000) ក្នុងមួយសប្តាហ៍កាលនៅក្លឹប Wigan ប៉ុន្តែកីឡាកររូបនេះនឹងទទួលបាន S$62,400 ក្នុងមួយខែ។

“កីឡាកររូបនេះបានបញ្ជាក់ថាមានអ្វីៗជាច្រើននៅប្រទេសសឹង្ហបុរីដែលខ្ញុំពេញចិត្តច្រើនជាងប្រាក់” នេះជាសំដីរបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះ។

 

“ប្រសិនបើអ្នកធ្វើបានល្អនៅ S.League និងបាល់ទាត់សឹង្ហបុរី អ្នកនឹងទទួលបានអ្វីៗផ្សេងៗទៀត ព្រមទាំងជាលក្ខណៈយូរអង្វែង។” កីឡាកររូបនេះមានបំណងចង់រស់នៅប្រទេសសឹង្ហបុរីជាមួយនឹងគ្រួសារ​ “ដោយសារតែវប្បធម៌ ហើយជាកន្លែងដែលអាចសម្រាកបាន បូករួមទាំងមានសន្តិសុខល្អ និងគ្មានបញ្ហារឿងភាសារនោះទេ។ សូម្បីតែប្រព័ទ្ធសិក្សាក៏ល្អ។”

Jermaine Pennant Sign Tampines Rovers 1

Jermaine Pennant Sign Tampines Rovers 2

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Goals

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ