ក្លឹប BURIRAM តាមប្រមាញ់អតីតកីឡាកររបស់ក្លឹប BARCELONA

ក្លឹប Buriram United ដែលជាជើងឯក ៥ សម័យរបស់ប្រទេសថៃបានធ្វើឲ្យសារពត៌មាននៅប្រទេសប្រ៊េលស៊ីលភ្ញាក់ផ្អើលដោយសារតែក្លឹបនេះកំពុងមានបំណងនាំយកអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Keirrison នេះបើតាមសារពត៌មានរបស់ប្រទេសព័រទុយហ្គា។
ទោះបីជាមានកីឡាករបរទេសដូចជាកីឡាករ Andre Moritz និង Danilo Cirino ក្លឹប Buriram នៅតែសម្លឹកមើលកីឡាករផ្សេងទៀតដើម្បីពង្រឹងក្រុមរបស់ខ្លួន។ ក្លឹបជើងឯកលីកកំពូលថៃនេះចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Keirrison ដែលទៀបតែចាកចេញពីក្លឹបរបស់ខ្លួនគឺក្លឹប Coritiba។
កីឡាករ Keirrison បច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ ដែលអាចចាត់ទុកថាកីឡាករដែលមានទេពកោសល្យដែលធ្លាប់លេងនៅលីកអ៊ីតាលី Serie A នៅអាយុ ១៧​ ព្រមទាំងរកបានគ្រាប់បាល់ជាច្រើនឲ្យក្លឹប Coritiba និងក្លឹប Palmeiras។ កីឡាកររូបនេះបានផ្លាស់ទៅលេងនៅក្លឹប Barcelona កាលពីឆ្នាំ ២០០៩ ជាមួយនឹងតម្លៃខ្លួន ១៥ លានអ៊ឺរ៉ូ។ នៅក្លឹប Barcelona កីឡាកររូបនេះមិនមានឱកាសច្រើននោះទេក្រោមការគ្រប់គ្រងរបស់លោក Pep Guardiola។ ក្រោយមកកីឡាកររូបនេះត្រូវបានក្លឹប Benfica និងក្លឹប Fiorentina ខ្ចីជើង មុននឹងត្រលប់ទៅក្លឹប Coritiba វិញ។ 
 Keirrison Benfica
Keirrison de Souza Carneiro
ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ Football Forward Thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ