K-Cement Cambodian All Stars ផ្គាប់ចិត្តអ្នកគាំទ្របានសម្រេច

ការប្រកួតមិត្តភាពដើម្បីមនុស្សធម៌ជាប្រវត្តិសាស្ត្ររវាងក្រុម K-CEMENT CAMBODIAN ALL STARS ជាម្ចាស់ផ្ទះ នឹងក្លឹប SCG MUANGTHONG UNITED មកពីប្រទេសថៃជាក្រុមភ្ញៀវ បានធ្វើការប្រកួតរបស់ខ្លួននៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៦ ល្ងាចមិញនេះ បានបិទបញ្ចប់ទៅដោយលទ្ធផលប្រកៀកប្រកិតគ្នា ពោលគឺក្រុមកម្ពុជា(K-CEMENT CAMBODIAN ALL STARS) បានយកឈ្នះ ជាមួយនឹងគ្រាប់បាល់ ៤ ទល់នឹង ៣ ដែលជាលទ្ធផលមួយធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានការសប្បាយ ចិត្តជាខ្លាំង តាមរយៈសម្លេងហ៊ោរទ្រហឹងអឺងកង បំណងផ្តល់កម្លាំងចិត្តដល់ក្រុមខ្លួន អង្រួនស្បៃរាត្រី បូករួមនឹងតន្ត្រីបង្ក ជាក្តីស្រមៃ នៅពេលត្រលប់ទៅផ្ទះវិញអំពីព្រឹត្តិការណ៍ដ៏រំភើបមួយនេះដែលបានដក់ជាប់ក្នុងអារម្មណ៍។

សម្រាប់កីឡាករដែលស៊ុតបញ្ចូលទីក្នុងក្រុម K-CEMENT CAMBODIAN ALL STARS មាន កីឡាករ Masahiro, កីឡាករ Shane Booysen និងកីឡាករ ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់តែម្នាក់ឯង។

2

1

3

4

5

6

7

9

Camsports

8

10

11

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ