ក្លឹប Muangthong United នឹងរៀបចំកម្មវិធី football clinic ជាមួយក្មេងៗប្រហែលជាជាង ១០០ រូបនៅ​កីឡដ្ឋាន RSN រសៀលនេះ

ការប្រកួតមិត្តភាពដើម្បីមនុស្សធម៌ជាប្រវត្តិសាស្ត្ររវាងក្រុម K-CEMENT CAMBODIAN ALL STARS ដែលជាម្ចាស់ផ្ទះ និងក្លឹប SCG MUANGTHONG UNITED ដែលជាក្រុមភ្ញៀវ កំពុងក្លាយជាព្រឹត្តិការណ៍ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាទន្ទឹងរង់ចាំ ហើយការប្រកួតនេះនឹងធ្វើឡើងទៅនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ។ រាល់ថវិការទាំងអស់ដែលបានពីការលក់សំបុត្រនឹងបរិច្ចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដូចនេះកុំភ្លេចចូលរួមទស្សនាការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិដែលមិនធ្លាប់មានហើយលោកអ្នកក៏បានចូលរួមចំណែកក្នុងការជួយមន្ទីពេទ្យ និងក្មេងៗផងដែរ។

មុនការប្រកួតមិត្តភាពនេះ នៅថ្ងៃ ១៥ មករា វេលាម៉ោង ២:៣០ រសៀលនេះ ក្លឹប Muangthong United នឹងរៀបចំកម្មវិធី football clinic ជាមួយក្មេងៗប្រហែលជាជាង ១០០ រូបនៅ​កីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ចាប់ពីវេលាម៉ោង ២:៣០ នាទីតទៅ។ បន្ទាប់ពីកម្មវិធីបញ្ចប់កីឡាកររបស់ក្លឹប Muangthong United នឹងធ្វើការហ្វឹកហាត់នៅវេលាម៉ោង ៤:៣0 ល្ងាចរហូតដល់ម៉ោង ៦ នៅទីលាននៃ កីឡដ្ឋាន RSN។ ការហ្វឹកហាត់នេះគឺបើកជាសាធារណៈ។ 

Muangthong United

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ