ក្លឹប FC TOKYO កំពុងចាប់អារម្មណ៍កីឡាករ CHANATHIP SONGKRASIN

ក្លឹប FC Tokyo កំពុងតែចាប់អារម្មណ៍តារារបស់ប្រទេសថៃ កីឡាករ Chanathip Songkrasin នេះបើតាមប្រភពនៅរបស់ប្រទេសជប៉ុន។ ក្លឹប FC Tokyo ដែលបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងរដូវកាល ២០១៥ នៃលីក J1 League កំពុងតែចាប់អារម្មណ៍ទៅលើកីឡាករថៃមួយរូបទៀតបន្ទាប់ពីបានធ្វើតេស្តជាមួយនឹងកីឡាករ Worachit Kanitsribampen របស់ក្លឹប Chonburi FC។

កីឡាករ Chanathip Songkrasin គឺជាកីឡាករដ៏ឆ្នើមមួយរូបនៅតំបន់អាស៊ាននេះ។ សម្រាប់ការប្រកួតអន្តរជាតិ កីឡាកររូបនេះឈ្នះ ជើងឯក Sea Game ២០១៣ និង ២០១៥ ព្រមទាំងឈ្នះពាន AFF Championship ២០១៤ ជាមួយប្រទេសថៃផងដែរ។ មុននេះកីឡាកររូបនេះមានពត៌មានលើកឡើងថាមានក្លឹបចាប់អារម្មណ៍ដូចជាក្លឹប Gamba Osaka, Sagan Tosu និងបានធ្វើតេស្តជាមួយក្លឹប Shimizu S-Pulse នៅឆ្នាំ ២០១៣។

ក្លឹប​ BEC Tero ចង់លក់កីឡាកររូបនេះក្នុងតំលៃ ៣៥ លានបាត ដែលស្មើនឹង ១ លាន ដុល្លា។ ប៉ុន្តែ ក្លឹប FC Tokyo ចង់ខ្ចីជើងកីឡាកររូបនេះរយៈពេល ១ ឆ្នាំសិនមុននឹងផ្តល់កុងត្រារយៈពេលវែង។

Chanathip

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ