កម្ពុជានឹងប្រកួតជាមួយ​បារ៉ែន នៅម៉ោង៤:០០នាទី​រសៀល​នេះ ក្នុងពានរង្វាន់ Bangabandhu Gold Cup 2016

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែលស្ថិតនៅក្នុង​ពូល B នឹង​ធ្វើការប្រកួត​ទី ២ ​របស់​ខ្លួន​ជា​មួយ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ​បារ៉ែន ​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស វេលា​ម៉ោង ​៤:០០នាទី​រសៀលនេះ។ គួរបញ្ជាក់ផងដែរថា៖ ក្រុមទាំងពីរសុទ្ធ​តែ​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូចគ្នានៅ​ក្នុង​ប្រកួត​ដំបូង ជាក់​ស្ដែង ប្រទេសកម្ពុជា បាន​ចាញ់ក្រុម​ ម៉ាលឌីវ ៣ ទល់ ២ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦​ កន្លង​ទៅ ​ខណៈ​​បារ៉ែន បានត្រឹម​ស្មើគ្នាជាមួយ​ម្ចាស់​ផ្ទះ​​បង់ក្លាដេស (U-23) ១ ទល់ ១ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។

Bangabandhu Gold Cup 2016 schedule

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ