កីឡាករ Odion "Tony" Obadin បានចាកចេញពី ក្លឹបភ្នំពេញក្រោន បន្តជីវិតថ្មីនៅប្រទេសន័រវេស

កីឡាករ Odion “Tony” Obadin បានចាកចេញពី ក្លឹបភ្នំពេញក្រោន ហើយដើម្បីធ្វើដំណើរទៅប្រទេស ន័រវេស បន្តជីវិតថ្មីមួយទៀត។ ក្លឹបភ្នំពេញក្រោន ក៏បានជូនពរព្រមទាំងអរគុណយ៉ាងធំធេងចំពោះការលះបង់របស់កីឡាករ Tony ដល់ក្លឹបក៏ដូចជាវិស័យបាល់ទាត់នៅប្រទេសកម្ពុជាចាប់ផ្តើមពីចូលរួមជាមួយក្លឹបភ្នំពេញក្រោនកាលពីខែ វិចិ្ឆកា ២០១០ កន្លងមក។​

កីឡាករ Tony ដែលកើតនៅ Lagos ប្រទេសនីហ្សែរីយ៉ា បានឆ្លងកាត់ការហ្វឹកហាត់ក្នុងក្រុមយុវជនយ៉ាងតឹងរឹងរបស់ប្រទេសនីហ្សែរីយ៉ាដើម្បីលេងឲ្យប្រទេសរបស់ខ្លួននោះ ក៏ធ្លាប់លេងឲ្យក្លឹបនៅប្រទេសសឹង្ហបុរី រយៈពេល ៣ ឆ្នាំផងដែរ ជាមួយនឹងក្លឹប Gombak United មុននឹងចូលរួមជាមួយភ្នំពេញក្រោន។ កីឡាកររូបនេះទទួលបានជើងឯក  ៣ ដងក្នុងរយៈពេល ៥ ឆ្នាំជាមួយនឹងក្លឹបរួមជាមួយការពារយ៉ាងរឹងមាំក្នុងការប្រកួត។  កីឡាកររូបនេះគឺជាគំរូមួយដ៏ល្អសម្រាប់ក្រុមយុវជន ហើយយើងទាំងអស់គ្នានឹងនឹកកីឡាកររូបនេះ។ កុងត្រារបស់កីឡាកររូបនេះត្រូវបានចប់ក្រោយឈ្នះជើងឯកទី ៣ របស់ខ្លួន ហើយកីឡាកររូវបនេះសម្រេចចិត្តទៅប្រកួតប្រជែងក៏ដូចជាចាប់ផ្តើមជីវិតថ្មីនៅប្រទេស ន័រវេស។

12400677_10153255875290264_3915555426147733883_n

12400800_910863942354749_4444815313326978541_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ