ក្លឹប Muangthong United នឹងរៀបចំកម្មវិធី football clinic នៅ​កីឡដ្ឋាន RSN ថ្ងៃទី ១៥ មករា

ក្លឹប ​បាល់ទាត់​ SCG Muangthong United ​របស់​ប្រទេស​ថៃ ​នឹង​ធ្វើដំណើរមក​ដល់ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១៤ មករា ស្អែក​នេះ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ K-Cement Cambodian All Stars ​នៅ​ ថ្ងៃ​ទី​១៦​ មករាខាង​មុខ​នេះ។
នៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃសុក្ទីរ ១៥ មករា ក្លឹប Muangthong United នឹងរៀបចំកម្មវិធី football clinic ជាមួយក្មេងៗប្រហែលជាជាង ១០០ រូបនៅ​កីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ចាប់ពីវេលាម៉ោង ២:៣០ នាទីតទៅ។ បន្ទាប់ពីកម្មវិធីបញ្ចប់កីឡាកររបស់ក្លឹប Muangthong United នឹងធ្វើការហ្វឹកហាត់នៅវេលាម៉ោង ៤:៣0 ល្ងាចរហូតដល់ម៉ោង ៦ នៅទីលាននៃ កីឡដ្ឋាន RSN។ ការហ្វឹកហាត់នេះគឺបើកជាសាធារណៈ ប៉ុន្តែសូមអ្នកទាំងអស់គោរពកីឡាករទាំងអស់ដោយសារតែពួកគេត្រូវការរៀបចំសម្រាប់ការប្រកួតនៅថ្ងៃបន្ទាប់។ 
Press Muangthong with K-Cement All Star
អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ