ក្លឹប FC Bayern Munich នឹងរៀបចំការប្រកួត 2016 FC Bayern Thailand Youth Cup ខែ ឧសភា ខាងមុខ

ក្លឹប FC Bayern Munich ដែលជាក្លឹបយក្សនៅប្រទេស អាល្លឺម៉ង់ បានរៀបចំការប្រកួត 2016 FC Bayern Thailand Youth Cup ដែលឧបត្ថម្ភដោយ  Wangkanai Group (sugar manufacture)។ ការប្រកួតនេះគឺក្នុងគោលបំណងដើម្បីជ្រើសរើសយុវជន ១៤ ទៅ ១៦ ឆ្នាំដែលមានទេពកោសល្យ បង្កើតជាក្រុមមួយតំណាងប្រទេសថៃក្នុងការប្រកួត 2016 FC Bayern World Final នៅប្រទេសអាល្លឺម៉ង់ក្នុងខែ ឧសភា ២០១៦ ខាងមុខ។ ប្រទេសថៃនឹងត្រូវប្រកួតជាមួយប្រទេស អាល្លឺម៉ង់, អាម៉េរិគ, អូស្រ្តាលី, ចិន និង ជប៉ុន។
ក្លឹប FC Bayern ក៏បានប្រកាសជាផ្លូវការក្នុងការសហការជាដៃគូរអភិវឌ្ឍន៍យុវជនជាមួយនឹងក្រុម BCC FC នៅលីកទី ២ ប្រទេសថៃផងដែរ។ ក្លឹបទាំងពីរបានយល់ព្រមក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ ក៏ដូចជាបច្ចេកទេសផងដែរ។

12439530_1545072315784397_434943539889908799_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ