ក្លឹប KELANTAN ចាប់អារម្មណ៍ជាមួយកីឡាករ TEERASIL DANGDA

ក្លឹប Kelantan FA នៃ Super League របស់ប្រទេសម៉ាឡេស៊ីកំពុងតែចាប់អារម្មណ៍កីឡាករសញ្ជាតិថៃ Teerasil Dangda នេះបើតាមសំដីរបស់លោក Vida Hasmiza Othman។ លោក Vida ដែលទើបតែក្លាយជាដៃគូររបស់ Kelantan FA មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Teerasil Danga ទៅក្លឹបរបស់ខ្លួនដោយសារពេញចិត្តជាមួយនឹងរបៀបលេងរបស់កីឡាកររូបនេះ។  ក្លឹប Kelantan FA ក្លាយជាក្លឹបដែលមានមានជាងគេក្រោយក្លាយជាដៃគូរជាមួយនឹង Vida Beauty ដែលជាក្រុមហ៊ុនលក់ផលិតផលគ្រឿងសំអាង។ ក្លឹបនេះត្រៀមរួចជាស្រេចក្នុងការវិនិយោគដើម្បីនាំយកខ្សែប្រយុទ្ធរបស់ក្លឹបMuangthong United។

“ដំបូង យើងកំពុងតែពិភាក្សាជាមួយប្រធានក្លឹប និងគ្រូបង្វឹងក្នុងការនាំយកនេះ” នេះបើតាមសំដីរបស់លោក Vida។ “ប្រសិនបើយើងចង់ឃើញក្លឹប Kelantan ឈ្នះជើងឯក យើងត្រូេះនាំយកកីឡាករបរទេសដែលមានគុណភាពដើម្បីជួយឲ្យក្លឹបឡើងមួយកម្រិតទៀត។”

Teerasil

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព និង ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ