ការប្រកួត​កីឡាករមហាជន​​​នឹង​ប្ដូរ​​ឈ្មោះ​​មកជា National Game 2016​​

ការ​ប្រកួត​​កីឡា​មហាជន​ទូទាំង​ប្រទេស​​​​​​ប្ដូរ​​ឈ្មោះ​មក​ជា National Game 2016 ​​​ដែលមាន​ប្រភេទ​កីឡា​​រហូតដល់ទៅ ១២ ប្រភេទនឹង​​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​​លើក​ទី១ ​នៅ​ទីក្រុង​ភ្នំពេញ​ នៅខែ​តុលា ឆ្នាំ​២០១៦ ​ដែល​រៀប​ចំ​ដូច​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

លោក ទុយ​ ប៊ុនហឿន ប្រធាន​​ការិយាល័យ​កីឡា​ទំនើប​បាន​ឲ្យ​ដឹង​ថា៖ “​​ព្រឹត្តិការណ៍​កីឡា​ជើង​ឯក​ខាង​លើ​​ ត្រូវ​បាន​រៀប​ចំ​មក​ជា​ច្រើន​ឆ្នាំ​​មក​នេះនឹង​ប្ដូរ​ឈ្មោះ​មក​ជា​ National Game ​វិញ​​​ចាប់​ផ្ដើម​ពី​​ឆ្នាំ ​២០១៦ ​តទៅ។  National Game ​2016 ​មាន​ប្រភេទ​កីឡា​ជា​ច្រើន​​ដែល​គ្រោង​ដាក់​ឲ្យ​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​​​ចូល​រួម​​​ប្រកួត​ជម្រុះ​​​មក​​ប្រកួត​សម្រេច​ចុង​ក្រោយ​នៅ​ភ្នំពេញ​នា​ខែ​តុលា។ ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ នឹង​ធ្វើ​ឲ្យ​ដូច​ទាំង​ស្រុង​​​នឹង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​ដើម្បី​ត្រៀម​ខ្លួន​​ធ្វើ​​ម្ចាស់​ផ្ទះ​​​ព្រឹត្តិការណ៍​​​កីឡា​ដ៏​​ធំ​ប្រចាំ​អាស៊ាន​​នា​ឆ្នាំ​២០២៣ ខាង​មុខ​​។ ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​នៅ​តាម​​​បណ្ដា​ខេត្ត​-ក្រុង​ ​​​ក្នុង​ប្រទេស​កម្ពុជា​​​បាន​យល់​ព្រម​​រួច​រាល់​ក្នុង​ការ​ដាក់​បញ្ចូល​​កីឡា​ជា​ច្រើន​ប្រភេទ​ដូច​ បាល់ទាត់ បាល់​ទះ បាល់​បោះ និង​អត្តពលកម្ម​​​ជា​ដើម។

​​ប្រភេទ​កីឡាមួយ​​ចំនួន​ដែល​ត្រូវ​​បាន​សម្រេច​​​យល់​ព្រម​ និង​គ្រោង​​ដាក់​ឲ្យ​ប្រកួត​​គឺ​ បាល់​ទាត់, បាល់​ទះ, បាល់​បោះ, ​អត្តពលកម្ម​, ហែល​ទឹក, ល្បុក្កតោ, ប្រដាល់, តេក្វាន់ដូរ, វាយ​សី ​និង​ចំបាប់​។​ ចំពោះ​​កីឡា៣ ប្រភេទផ្សេងទៀតដែលមានដូចជា ​វាយ​កូន​បាល់ កាយ​សម្ព័ន្ធ​ និង​ វាយ​កូន​ឃ្លី​លើ​តុ នឹងត្រូវ​ដក​ចេញ​ ​​ក្រោយ​ពេល​ប្រជុំ​សម្រេច​​ចុង​ក្រោយ​រួច​រាល់ ដើម្បី​​ឲ្យ​សល់​ត្រឹម​ ១២ ប្រភេទ​កីឡា​។

រូបតំណាង

PISETH-0181

 

6

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ