កីឡាករ Shane Booysen បន្តកុងត្រា ២ ឆ្នាំទៀតជាមួយក្លឹបភ្នំពេញក្រោន

ក្លឹបភ្នំពេញក្រោនបានប្រកាសជាផ្លូវការថាកីឡាករខ្សែប្រយុទ្ធស្លាបដ៏មុតស្រួចកីឡាករ Shane Booysen លេខ ១១ ដែលត្រូវបានអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោនចាប់អារម្មណ៍ជាមួយនឹងទេពកោសល្យ ក៏ដូចជាបច្ចេកទេសក្នុងការលេងកាលពីរដូវកាលមុននោះ បានសម្រេចចិត្តបន្តកិច្ចសន្យាចំនួន ២ ឆ្នាំបន្ថែមទៀតជាមួយក្លឹបភ្នំពេញក្រោន។  ពោលគឺកីឡាកររូបនេះបានសម្រេចបន្តអាជីពរបស់ខ្លួនជាមួយក្លឹបភ្នំពេញក្រោនរហូតដល់ឆ្នាំ ២០១៧។

កីឡាករវ័យ ២៧ ឆ្នាំ Shane Booysen បានត្រលប់មកពីកីឡដ្ឋាន RSN វិញក្រោយសម្រាកទៅជួបជុំជាមួយនឹងក្រុមគ្រួសារនៅប្រទេសអាហ្វ្រិកខាងត្បូង។ ក្រោយចុះកុងត្រាកីឡាកររូបនេះបាននិយាយថា៖ “រដូវកាលមុនគឺជារដូវកាលមួយដែលគួរឲ្យចងចាំសម្រាប់ខ្ញុំ រួមទាំងថ្ងៃប្រកួតចុងក្រោយផងដែរ។ សរុបទៅគឺជារដូវកាលមួយដ៏ល្អ មិនមែនសម្រាប់តែខ្ញុំ តែសម្រាប់ក្រុមទាំងមូល។ ខ្ញុំគិតថាជាមួយគ្នាយើងបានរីកចម្រើន និងរៀនបានច្រើនជាមួយគ្នានៅអ្វីដែលបានកើតឡើងបានធ្វើឲ្យពួកយើងកាន់តែយល់ពីគ្នាកាន់តែច្បាស់ ទាំងនេះជាមួលហេតុដែលធ្វើឲ្យយើងក្លាយជាជើងឯក។ សម្រាប់ខ្ញុំ នេះជារដូវកាលមួយដ៏ល្អ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីក្លឹបនារដូវកាលនេះ។ ការចូលរួមរបស់ខ្ញុំគឺល្អ ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំរកបានគ្រាប់បាល់ តែខ្ញុំគិតថាខ្ញុំនៅអាចធ្វើបានល្អជាងនេះទៀត។ ការស្គាល់ខ្លួនឯងក៏ដូចជាស្គាល់ក្រុមទាំងមូល ខ្ញុំគិតថាយើងអាចឈ្នះលីកបានដោយងាយស្រួល ប៉ុន្តែទោះជាមានកាលៈទេសៈខ្លះមិនអំណោយផលខ្លះក៏ពិតមែន តែយើងនៅតែអាចគ្រប់គ្រងដំណែងជើងឯកបាន ដែលនេះជាលទ្ធផលសំខាន់សម្រាប់ក្រុមទាំងមូល។

សម្រាប់ជំហានបន្ទាប់ទៀតនេះ ការប្រកួត All Star គឺជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំ ដែលត្រូវបានជ្រើសរើសចូលក្រុម។ ខ្ញុំពិតជាមានមោតនភាពជាខ្លាំងព្រមទាំងរីករាយជាមួយឱកាសនេះ។ ខ្ញុំត្រលប់មកវិញយឺតបន្តិចសម្រាប់ការហ្វឹកហាត់ ដូចនេះការប្រកួតដ៏ធំពីរប្រកួតនេះនឹងអាចធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនក្នុងការប្រកួតជាមួយក្រុមកំពូលពីររបស់ប្រទេសថៃ។ ខ្ញុំធ្លាប់លេងមិត្តភាពជាមួយក្លឹបទាំងពីរ( Muangthong និង Buriram) ជាមួយក្លឹបចាស់របស់ខ្ញុំនៅប្រទេសថៃ ដែលនោះជាបទពិសោធន៍មួយដ៏ល្អ ដូចនេះខ្ញមដឹងថាអ្វីដែលត្រូវរំពឹង ហើយខ្ញុំដឹងថាត្រូវធ្វើបែបណាផងដែរ។ ខ្ញុំពិតជារំភើបសម្រាប់ការប្រកួតទាំងពីរនេះ។”

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិ អាហ្រ្វិកខាងត្បូង Shane Booysen ដែលមានវ័យ ២៧ ឆ្នាំ បានចុះកុងត្រាជាមួយក្លឹបភ្នំពេញក្រោនកាលពីខែមិនា ឆ្នាំមុន រកបានពីរគ្រាប់ក្នុងការប្រកួតមិត្តភាពជាមួយក្លឹប បៀលប្រាយ នៅខែ កុម្ភៈ ដែលលោកគ្រូ Sam កាលនោះបាននិយាយថា៖ “យើងពិតជារីករាយជាខ្លាំងដែល Shane សម្រេចចិត្តចុះកុងត្រាជាមួយយើង កីឡាកររូបនេះគឺជាកីឡាករដែលយើងចង់បាន។ កីឡាកររូបនេះមានបតពិសោធន៍ និងទេពកោសល្យ ជាមួយនឹងបច្ចេកទេសដ៏ល្អក្នុងការលេងជាមួយក្រុមកាលពីសប្តាហ៍កន្លងទៅ ព្រមទាំងជាមួយក្រុមការងារក៏ដូចជាអ្នកគាំទ្រ។” Shane ដែលកើតនៅ Cape Town ដែលជាទីក្រុងធំជាងគេទី ២ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយចាប់ផ្តើមលេងបាល់ទាត់ នៅ Ajax Cape Twon ទាំងពីអាយុ ១០ ឆ្នាំ។ ៤ ឆ្នាំក្រោយមកកីឡាកររូបនេះបានចូលរួមជាមួយក្រុម Hellenic FC Academy ដែលជាក្រុមយុវជនមួយល្អជាងគេនៅក្នុងប្រទេស ក្នុងរយៈពេល ៣ ឆ្នាំដែលបានបង្ហាញខ្លួនឲ្យក្រុមយុវជន Western Province អាយុក្រោម ១៧ ឆ្នាំ។ ក្រោយមករូបគេក៏បានផ្លាស់ទៅក្លឹប Mamelodi Sundowns ព្រមទាំងលេងរយៈពេល ២ ឆ្នាំមុននឹងចូលរួមជាមួយ Gleneden United ហើយក៏ត្រលប់មក Ajax Cape Town ក៏ត្រូវបានក្លឹបខ្ចីជើងឲ្យទៅ National First Division ជាមួយក្លឹប Ikapa Sporting។ ខែ មិនា ២០១៤ កីឡាកររូបនេះបានសម្រេចចាប់អាជីពរបស់ខ្លួននៅក្រៅប្រទេស ដែលបានផ្លាស់ទៅក្លឹបនៅប្រទេសថៃ ហើយលេងឲ្យក្លឹប Rbac Mittraphap និង Bangkok Christian College-Tero នៅក្នុង Thai Regional League Division 2 មុនចូលរួមជាមួយក្លឹបភ្នំពេញក្រោន។

Sam Schweigruber with Shane Booysen

Thierry Chantha Bin and Shane Booysen

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ