ក្លឹបភ្នំពេញក្រោនតែងតាំងលោក ORIOL MOHEDANO ជាគ្រូបង្គោលក្លឹប!!!

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីថ្ងៃទី ៧ មករា ២០១៦ ថ្មីៗនេះបានប្រកាសថាក្លឹបភ្នំពេញក្រោនសម្រេចតែងតាំងលោក ORIOL MOHEDANO ជាគ្រូបង្គោលក្លឹបថ្មីសម្រប់ការដឹកនាំក្រុមក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៦ និង ពានរង្វាន់ Hun Sen Cup ខាងមុខនេះ។ ក្នុងសេចក្តីប្រកាសនោះមានខ្លឹមសារដូចខាងក្រោម៖ 

ក្លឹបភ្នំពេញក្រោនមានសេចក្តីរីករាយក្នុងការប្រកាសនៃការតែងតាំងលោក Oriol Mohedano ជាគ្រូបង្គោលឈុតធំក្លឹបភ្នំពេញក្រោនថ្មី។ ដោយសារតែស្ថានភាពរបស់លោកគ្រូបង្គោល Sam Schweingruber មិនទាន់អាចចូលរកាន់ដំណែងវិញបាននៅឡើយដោយសារតែមិនទាន់ច្បាស់ពីពេលវេលាត្រលប់មកវិញរបស់លោកគ្រូ Sam ព្រោះលោកគ្រូត្រូវការសម្រាកព្យាបាលរបួសឲ្យជា ១០០ %។  ដូចនេះលោក Oriol នឹងក្លាយជាគ្រូបង្គោលសម្រាប់ក្លឹបភ្នំពេញក្រោនដើម្បីត្រៀមប្រកួតលីកកំពូលកម្ពុជារដូវកាល ២០១៦ (ការប្រកួតដំបូងនៅថ្ងៃទី ៧ កុម្ភៈ) និងពានរង្វាន់សម្តេច ហ៊ុនសែនផងដែរ។

លោក Oriol Mohedano មានស្រុកកំណើតនៅឯទីក្រុង Barcelona ប្រទេស អេស្ប៉ាញ បច្ចុប្បន្នលោកមានវ័យ ២៩ ឆ្នាំ និងជាគ្រូដែលកាន់ UEFA A-License ជាមួយនឹងបទពិសោធន៍បង្វឹងជាច្រើនទាំងក្នុងនឹងក្រៅប្រទេសដែលក្នុងនោះមានដូចជាប្រទេសអេស្ប៉ាញ ប្រទេស ស្វីស និង ហ្វីនឡែនផងដែរ មុននឹងមកកាន់ដំណែងនៅអាស៊ីជាលើកដំបូងជាមួយនឹងកុងត្រារយៈពេល ១ ឆ្នាំ។

ក្នុងនាមជាកីឡាករដែលមានតួនាទីជាខ្សែការពារ លោកបានតំណាងឲ្យ junior club Penye Cornella មុននឹងចូលរួមជាមួយក្លឹប Atletic Roda de Bara នៅក្នុង Catalan First Division នៃប្រទេសអេស្ប៉ាញ (លីកលំដាប់ទី ៥ នៃប្រទេសអេស្ប៉ាញ) ប៉ុន្តែដោយសារតែមានបញ្ហារបួសបាក់ជើងត្រូវបង្ខំឲ្យលោកបញ្ជប់អាជីពជាកីឡាករនៅវ័យត្រឹមតែ ២៣ ឆ្នាំ។ លោកក៏ចាប់អារម្មណ៍ក្នុងការហ្វឹកហាត់កីឡាករ ដោយចាប់ផ្តើមពី UEFA C-License គ្រូបង្វឹងក្រុមយុវជន UE Cornella រយៈពេល ៣ ឆ្នាំ មុននឹងត្រលប់ទៅ CA Roda De Bara រយៈពេល ១ ឆ្នាំ ក្រោយមកក៏បន្តទៅ Segunga Division club, Club Gimnastic de Tarragona, (លីកលំដាប់ទី ២ នៃប្រទេសអេស្ប៉ាញ) រយៈពេល ៣ ឆ្នាំ ព្រមទាំងជួយឲ្យក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំឈ្នះជើងឯក Catalan Championship។ លោកទទួលបាន UEFA A-License ជាមួយក្រុម Nastic នៅប្រទេសអេស្ប៉ាញ។ នៅខែ កក្កដា ២០១៤ លោកបានចូលរួមជាមួយក្រុម Servette FC នៅឯ Geneva ប្រទេសស្វីស ១ ឆ្នាំ និងជាគ្រូជំនួយក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំដែលឈ្នះពាននៅប្រទេសស្វីសផងដែរ។ បច្ចុប្បន្ននេះលោកបានចំណាយពេលរយៈពេល ៣ ខែក្នុងនាមជាគ្រូជំនួយនៅ FC Legirus Inter នៅប្រទេស Finland មុននឹងចូលរួមជាមួយក្លឹបភ្នំពេញក្រោន។

ក្នុងការមកកាន់ដំណែងនៅក្លឹបភ្នំពេញក្រោននេះ លោក Oriol បាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយ Sam ប្រហែលជា ៦ ខែមកហើយអំពីបាល់ទាត់ ក៏ដូចជាការធ្វើការជាមួយគ្នានៅក្លឹបភ្នំពេញក្រោន។ ខ្ញុំឃើញថានេះជាដំណើរវិវិត្តនៅក្នុងការបង្ហាត់របស់ខ្ញុំ ខ្ញុំតែងតែស្វែងរកភាពរីកចម្រើនសម្រាប់ខ្លួនឯង និងខ្ញុំត្រៀមខ្លួនរួចជាច្រេចក្នុងការទទួលដំណែងនេះ។ ក្លឹបនេះមានអត្តសញ្ញាណច្បាស់ ជាមួយនឹងកីឡាករក្មេង ហើយខ្ញុំចង់អភិវឌ្ឍន៍ក្មេងៗ។ ខ្ញុំគឺជាគ្រូដែលមានវ័យក្មេងមួយរូប ហើយខ្ញុំពិតជាសប្បាយចិត្តចំពោះឱកាសមួយនេះ ក្លឹបភ្នំពេញក្រោនគឺជាក្លឹបដែលអស្ចារ្យ ដែលត្រូវបានអ្នកគាំទ្រទទួលស្គាល់នៅប្រទេសកម្ពុជា ហើយនេះក៏ជាគោលដៅរបស់ខ្ញុំក្នុងការបង្កើនបាល់ទាត់ឲ្យកាន់តែមានគុណភាពជាងនេះផងដែរ។ ខ្ញុំមិនខ្មាស់ ហើយខ្ញុំនឹងកំណត់គោលដៅខ្លួនឯងឲ្យបានខ្ពស់។”

“ខ្ញុំដឹងថាបាល់ទាត់គឺពិតជាអស្ចារ្យ ដែលមនុស្សទាំងអស់រីករាយ ខ្ញុំចង់ឲ្យទាំងកីឡាករ និងអ្នកគាំទ្រសុទ្ធតែមានអារម្មណ៍ដូចគ្នា។ ខ្ញុំសូមសន្យាថាយើងនឹងខិតខំប្រឹងឲ្យអស់កម្លាំងកាយចិត្ត ហើយយើងក៏ត្រូវការអ្នកគាំទ្រទាំងអស់គាំទ្រដើម្បីជួយឲ្យក្លឹបទទួលបានជ័យជម្នះផងដែរ។ នៅពេលដែលទំនាក់ទំនងល្អ នេះជាអារម្មណ៍មួយដ័ធស្ចារ្យ ក៏ដូចជាគ្រួសារ ដូចនេះខ្ញុំសង្ឃឹមអ្នកគាំទ្រនឹងត្រៀមខ្លួនរួចជាស្រេច យើងនឹងផ្តល់អ្វីដែលលោកអ្នកស្រលាញ់ចូលចិត្ត ក៏ដូចជាល្អផងដែរ។”

DSC06283

ប្រភព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ