Chelsea យកបាន ៣ ពិន្ទុមកផ្ទះវិញក្នុងការប្រកួតយប់មិញនេះ

នៅក្នុងការប្រកួតកាលពីយប់មិញនេះ ក្លឹប​​តោ​ខៀវ​ Chelsea បានធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Selhurst Park ដើម្បី​ប្រកួតជាមួយម្ចាស់ផ្ទះក្លឹប​ Crystal Palace ​នៅ​វេលា​ម៉ោង​​០៨:៣០​នាទី​។ លទ្ធផលចុងក្រោយគឺក្លឹប Chelsea បានយកឈ្នះក្លឹបម្ចាស់ផ្ទះ ៣-០ ជាមួយនឹងគ្រប់បាល់របស់កីឡាករ Oscar, William និង Costa ជួយឲ្យក្លឹបទទួលបាន ៣ ពិន្ទុបន្ថែមទៀត។  គួរបញ្ជាក់ផងដែរថា កាលពីខែ សីហា កន្លងទៅក្លឹប Chelsea បានចាញ់ក្លឹប Crystal Palace ២-១ ក្នុងផ្ទះខ្លួនឯង។ ក្រោយការឈ្នះនេះក្លឹប Chelsea ឈនៅលេខ ១៤ ដោយមាន ២៣ ពិន្ទុ។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ