តារាងកាលវិភាគប្រកួត English Premier League សប្តាហ៍ទី ២០!!!

ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ២០ ហើយ។ សម្រាប់សប្តាហ៍នេះផងដែរ ក្លឹប Leicester City ដែលបច្ចុប្បន្ននេះកំពុងតែឡើងជើងហើយឈនៅលេខ ២ នៃតារាងពិន្ទុក្រោយស្មើជាមួយក្លឹប Manchester City នៅក្នុងថ្ងៃ Boxing Day នោះនឹងត្រូវបើកកីឡដ្ឋាន King Power របស់ខ្លួនទទួលក្លឹបភ្ញៀវ AFC Bournermouth។ ចាំមើលថាតើក្លឹប Leicester City យកទទួលបាន ៣ ពិន្ទុដើម្បីទៅឈលេខ ១ វិញបានដែរឬទេ។

1377143_1243268352364244_762007222462064501_n

ចំណែកឯក្លឹបហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp កំពុងតែស្ថិតនៅស្ថានភាពល្អនេះនឹងត្រូវធ្វើដំណើតទៅកាន់ផ្ទះរបស់ក្លឹប West Ham United ក្នុងសប្តាហ៍ផងដែរ។ ចាំមើលថាតើងក្លឹប Liverpool អាចយក ៣ ពិន្ទុមកផ្ទះវិញបានទេ ឬត្រូវម្ចាស់ផ្ទះជាអ្នកយកបានពិន្ទុនេះ។

524791_1243268465697566_8002540356893380856_n

រីឯក្លឹប Manchester United វិញនឹងបើកកីឡដ្ឋាន របស់ខ្លួនដើម្បីទទួលភ្ញៀវ Swansea City ក្នុងសប្តាហ៍នេះ។ តើក្លឹប Manchester United អាចរកបាន ៣ ពិន្ទយដែលឬទេក្រោយស្មើគ្នាជាមួយក្លឹប Chelsea។

10487578_1243268402364239_8929461620500741623_n

ខាងក្រោមនេះជាតារាងកាលវិភាគប្រកួតសម្រាប់សប្តាហ៍នេះ៖

12375978_1238159496208463_593126226817481686_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ English Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ