ក្រុមអាណាចក្របៃតង ជាជើងឯក Soccer League 2015

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League ២០១៥ ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) នៅរសៀលថ្ងៃសៅរិ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ កាលពីម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមអាណាចក្របៃតង បានឈ្នះជើងឯកពានរង្វាន់បាល់ទាត់មហាជន Soccer League 2015  ក្រោយយកឈ្នះក្រុមក្រុមបាល់ទាត់យុវជនវ៉ិចតូរីអែហ្វស៊ី ក្នុងលទ្ធផល ១ ទល់ ០។ ក្រោយការប្រកួតក៏មានការប្រកួតពានរង្វាន់ជាច្រើនផងដែរដែលក្នុងនោះរួមមាន៖

  • ក្រុមជើងឯក៖ អាណាចក្របៃតង ទឹកប្រាក់ ១០លានរៀល
  • ក្រុមជើងឯករង៖ វិចតូរីអែហ្វស៊ី ទឹកប្រាក់៧លានរៀល
  • ក្រុមលេខ៣៖ យុវជនក-១២ ទឹកប្រាក់ ៥លានរៀល
  • ក្រុមលេង Fair Play៖ ក្រុមយុវជនខេត្តកំពង់ចាម ទឹកប្រាក់ ១លានរៀល
  • កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ៖ កីឡាករ សេង សាំងរតនា របស់ក្រុមអាណាចក្របៃតង រកបាន៩គ្រាប់ ទទួលបានប្រាក់ ១លានរៀល
  • អ្នកចាំទីល្អជាងគេ៖ កីឡាករ នួន វាសនា របស់ក្រុមយុវជនក-១២ ទទួលបានប្រាក់១លានរៀល
  • អាជ្ញាកណ្ដាលវគ្គផ្ដាច់ព្រ័ត្រ៖ លោក ទុយ វិច្ឆិកា និងក្រុមការងារទទួលបាន១លានរៀល

10290196_998113176916622_7109701453156855416_n

936548_998113270249946_4486986042060703506_n

1312_998113030249970_293305908288397306_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ UYFC Soccer League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ