ព្រឹត្តិការណ៍អស្ចារ្យជាច្រើនដែលកើតឡើងក្នុងឆ្នាំ ២០១៥

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឆ្នាំ ២០១៦ នឹងឈានចូលមកដល់។ ប៉ុន្តែមុននឹងយើងឈានចូលឆ្នាំថ្មី យើងនាំគ្នាមើលថាក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះក្នុងពិភពបាល់ទាត់មានអ្វីកើតឡើងខ្លះ។

១. ប្រទេសឈីលី ឈ្នះជើងឯក Copa America ជាលើកដំបូង

ក្រោយការរង់ចាំអស់រយៈពេល ៩៩ ឆ្នាំ ចុងក្រោយគឺស្ថិតនៅលើការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តីដោយកីឡាករ  Alexis Sánchez ធ្វើបានសម្រេចជួយប្រទេស ឈីលី ឈ្នះ Copa America ក្រោយឈ្នះលើប្រទេស អាហ្សង់ទីន ក្នុងការស៊ុតបាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៤-១។

chile

 

២. កីឡាការីនី Carli Llyod ក្លាយជាវីរនាទីស៊ុតបាន hat-trick ក្នុងព្រឹត្តិការណ៍ Women’s World Cup

នេះជាឆ្នាំមួយដ៏អស្ចារ្យសម្រាប់ក្រុមបាល់ទាត់នារីជម្រើសជាតិអាម៉េរិគ នឹងជាពិសេសកីឡាការីនី Carli Liyod។ កីឡាការីនីវ័យ ៣៣ ឆ្នាំរូបនេះរកបាន ៦ គ្រាប់ក្នុងព្រឹត្តិការណ៍ Women’s World Cup ដោយក្នុងនោះក៏មានការធ្វើបាន hat-trick ក្នុងរយៈពេល ១៦ នាទី​នៅវគ្គផ្តាច់ព្រ័ត្រផងដែរ ដែលជួយឲ្យអាម៉េរិគឈ្នះជប៉ុន ៥-២។ កីឡាការីនីរូបនេះឈ្នះ ‘Golden Ball’ ហើយឥលូវនេះក៏ជាប់ឈ្មោះក្នុង 2015 FIFA Women’s World Player of the Year ផងដែរ។

CWf9MM4WUAAtOh5

៣. កីឡាករ​ Jamie Vardy បំបែកកំណត់ត្រា Ruud Van Nistelrooy ក្នុង Premier League

ក្រោយឈនៅបាតតារាង Premier League នៅថ្ងៃបុណ្យណូអែល ២០១៤ គ្មាននរណានឹងស្មានដល់ថាក្លឹប Leicester City ឈនៅកំពូលតារាងមួយឆ្នាំក្រោយនោះទេ។

កីឡាករ Jamie Vardy ដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបផងដែរ។ កីឡាករវ័យ ២៨ ឆ្នាំ រូបនេះក៏បានបំបែកកំណត់ត្រា Ruud Van Nistelrooy ក្នុង Premier Leagueដោយស៊ុតចូល ១០ ប្រកួតជាប់គ្នា។

vardy

៤. កីឡាករ Cristiano Ronaldo បំបែកកំណត់ត្រាអ្នកស៊ុតចូលច្រើននៅក្លឹប Real Madrid

ឆ្នាំ ២០១៥ នេះគឺជាឆ្នាំដែលកីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេបង្អស់ក្នុងក្លឹប Real Madrid។ កីឡាករ រូបនេះបានយកឈ្នះកីឡាករ Raul ដែលរកបាន ៣២៣ គ្រាប់។

 

ronaldo2

ប្រែសម្រួលដោយ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ