ក្លឹប Barcelona ឈ្នះពាន ៥ សម្រាប់ឆ្នាំ ២០១៥ នេះ!!!

ក្លឹប Barcelona បានក្លាយជាជើងឯក FIFA Club World Cup 2015 ក្រោយយកឈ្នះលើក្លឹប River Plate របស់ប្រទេសអាហ្សង់ទីន ក្នុងលទ្ធផល ៣-០ កាលពីពេលថ្មីៗនេះនៅកីឡដ្ឋាន International Stadium Yokohama។ បានធ្វើឲ្យក្លឹប Barcelona ដែលជាំក្លឹបយក្សនៅប្រទេសអេស្ប៉ាញមួយនេះឈ្នះពាន ៥ ក្នុងឆ្នាំ ២០១៥ នេះ។ ក្លឹប Barcelona បានឈ្នះជើងឯកលីកកំពូលនៃប្រទេសអេស្ប៉ាញ La Liga រដូវកាល ២០១៤-២០១៥ កន្លងទៅនេះ។ ពានទី ២ គឺពាន Copa Del Rey នៅពេលដែលក្លឹប Barcelona បានយកឈ្នះលើក្លឹប Athletic Bilbao ៣-១ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពានទី ៣ គឺជាជើងឯកទ្វីបអឺរ៉ុប UEFA Champions League ២០១៥ នៅពេលដែលក្លឹបនេះយកឈ្នះលើក្លឹបដែលមកពីអ៊ីតាលី Juventus ក្នុងលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ចំណែកឯពានទី ៤ គឺជាពាន UEFA Super Cup ដែលគែយកក្លឹបដែលឈ្នះពានរង្វាន់ UEFA Champions League ក្លឹប Barcelona ជួបប្រកួតជាមួយជើងឯកនៃ UEFA Europa League ក្លឹប Sevilla ហើយលទ្ធផលចុងក្រោយគឺក្លឹប Barcelona បានយកឈ្នះក្នុងលទ្ធផល ៥-៤ ក្នុងម៉ោងបន្ថែម។ រីឯពានទី ៥ គឺជាពានFIFA Club World Cup 2015 ដែលក្លឹប Barcelona បានយកឈ្នះលើក្លឹប River Plate របស់ប្រទេសអាហ្សង់ទីន ក្នុងលទ្ធផល ៣-០ កាលពីពេលថ្មីៗនេះនៅកីឡដ្ឋាន International Stadium Yokohama ប្រទេសជប៉ុន។

Barcelona 5 Champions in 2015

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ