រកឃើញក្រុមដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Soccer League 2015 ហើយ

ឆ្លងកាត់ការប្រកួតតាំងពីដើមខែវិច្ឆិកាកន្លងមក ពានរង្វាន់ Soccer League 2015 បានរកឃើញក្រុមពីរដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមអាណាចក្របៃតង និងក្រុមវ៉ិចតូរីអែហ្វស៊ី។ មុននឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមវ៉ិចតូរីអែហ្វស៊ី បានយកឈ្នះក្រុមយុវជន ក-១២ ដោយលទ្ធផល ២ ទល់នឹង ០ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។ រីឯក្រុមអាណាចក្របៃតង បានយកឈ្នះក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ក្នុងលទ្ធផល ៩ ទល់នឹង ៨ កាលពីល្ងាចម្សិលមិញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។ ហើយការប្រកួតផ្ដាច់ព្រ័ត្រ​នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៥:៣០ នាទីល្ងាច ដែលក្រុមអាណាចក្របៃតង និងក្រុមវ៉ិចតូរីអែហ្វស៊ីនឹងត្រូវជួបគ្នា។ សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ស្អែកនេះ រវាងក្រុមសម្ព័ន្ធ គ.ស.ន.ប.ក និងក្រុមយុវជន ក-១២ នាពហុកីឡដ្ឋានជាតិ។
Soccer League 2015 Semi-final 1

Soccer League 2015 Semi-final

គួរបញ្ជាក់ផងដែរថាពានរង្វាន់ Soccer League 2015 នេះ ជាពានរង្វាន់មួយ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) ដែលជាពានរង្វាន់មហាជន មិនមានការជ្រើសរើសយកកីឡាករអាជីពមកចូលរួមទេ ហើយពានរង្វាន់នេះ បានចាប់ផ្ដើមប្រកួតតាំងពីដើមខែវិច្ឆិកាមក និងមានក្រុមជាច្រើនតាមបណ្ដាខេត្ត អង្គការ និងស្ថាប័ននានាបានចូលរួម។

អត្ថបទ៖ គឹមហុក
រូបភាព៖ UYFC Soccer League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ