Carlo Ancelotti នឹងក្លាយជាគ្រូបង្វឹងថ្មីក្លឹប Bayern Munchen រដូវកាលក្រោយ

ក្រោយលោក Pep Guardiola បានប្រកាសជាផ្លូវការថាលោកនឹងមិនបន្តកុងត្រាជាមួយក្លឹប Bayern Munchen នៅរដូវកាលក្រោយភ្លាម។ ក្លឹប Bayern Munchen ក៏បានតែងតាំងលោក Carlo Ancelotti ជាគ្រូថ្មីរបស់ក្លឹបនៅរដូវកាលក្រោយផងដែរ។ ក្នុងសារមួយដែល លោក Ancelotti បានសរសេរក្រោយចូលរួមជាមួយក្លឹប លោកបាននិយាយថា៖ “នេះពិតជាកិត្តិយសសម្រាប់ខ្ញុំដែលបានចូលរួមជាក្លឹបដ៏អស្ចារ្យនៅរដូវកាលក្រោយ។ នៅពេលដែលខ្ញុំដឹងថាក្លឹបមានចំណាប់អារម្មណ៍ ខ្ញុំក៏មិនបានពិចារណាទៅលើការស្នើសុំផ្សេងទៀតនោះទេ។ ខ្ញុំសូមជូនពរឲ្យក្លឹប Bayern Munchen និង លោក Pep Guardiola ជោគជ័យនារដូវកាលនេះ។”

10291847_754414441331706_7097809958169023311_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Bayern Munchen FC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ