ក្លឹប Buriram ជាជើងឯក Toyota Mekong Club Championship 2015

ក្លឹប Buriram ក្លាយជាជើងឯក Toyota Mekong Club Championship 2015 ក្រោយការស៊ុតបាល់ ១១ ម៉ែត្ររបស់កីឡាករ Tunez។ នេះជាជើងឯក Mekong Club Championship លើកទី ១ របស់ក្លឹបជើងឯកថៃផងដែរ។

ក្លឹប Buriram United គ្រប់គ្រងការប្រកួតទាំងមូលស្របពេលដែលក្លឹបបឹងកេតការពារដើម្បីវាយបក។ ក្លឹបជើងឯកថៃដែលមានរហ័សនាម The Thunder Castle បង្កើតឱកាសជាច្រើនប៉ុន្តែមិនអាចឆ្លងផុតខ្សែការពារដ៏រឹងមាំរបស់ក្លឹបបឹងកេតអង្គរ។ រហូតដល់នាទីទី ៦៧ កីឡាករ Diogo Luis Santo បង្កើតឲ្យមានបាល់ ១១ ម៉ែត្រ ហើយកីឡាករ Andres Tunez ធ្វើបានសម្រេច ហើយនេះជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនេះដែលគ្រប់គ្រាន់សម្រាប់ឲ្យក្លឹប Buriram ឈ្នះជើងឯក Toyota Mekong Club Championship។

ចំណែកឯកីឡាករ ចាន់ វឌ្ឍាការរបស់ក្លឹបបឹងកេតអង្គរបានឈ្នះកីឡាករល្អជាងគេប្រចាំកម្មវិធីនេះ ឬ MVP ដែលអមជាមួយទឹកប្រាក់ ៣,០០០ ដុល្លា។ 

គួរបញ្ជាក់ផងដែរនេះជាពានទី ៤ ហើយដែលក្លឹប Buriram ឈ្នះក្នុងរដូវកាលននេះ ហើយកំពុងត្រៀមសម្រាប់ការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ។

TTMC Champions Buriram

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ Football Forward thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ