បឹងកេតអង្គរ ឬ Buriram ជាជើងឯក Toyota Mekong Championship ឆ្នាំនេះ

ការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅល្ងាចនេះ នៅកីឡដ្ឋាន Suphachalasai National Stadium ទីក្រុងបាងកក ប្រទេសថៃ។ ក្លឹបបឹងកេតអង្គរ នឹងទៅប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លឹប​ Buriram United របស់​ថៃ នៅ​ទីក្រុង​បាងកក នាល្ងាច​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ វេលាម៉ោង ៧ យប់។

គួរបញ្ជាក់ផងដែរថាមុននឹងឆ្លងចូលវគ្គផ្តាច់ព្រ័ត្រ ក្លឹបបឹងកេតអង្គរ របស់ប្រទេសកម្ពុជាបានយកឈ្នះក្លឹបជើងឯកលីក វៀតណាម Becamex Binh Duong FC ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់ Toyota Mekong Club Championship 2015 នៅកីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ។

12339412_523142611188039_7334666549486140845_o

អត្ថបទ៖​ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ