កីឡាករ កែវ សុខង៉ន បង្ហាញអារម្មណ៍រំភើបក្រោយឈ្នះជើងឯកជាលើកទី ៤ ក្នុងអាជីព

សម្រាប់កីឡាករ កែវ សុង៉ន ការឈ្នះជើងឯកលីកកំពូលកម្ពុជាគឺកាន់តែមានន័យសម្រាប់កីឡាករមួយរូបនេះ ដែលនេះជាពានទី ៤ ហើយដែលកីឡាកររូបនេះទទួលបានក្នុងជាជីពជាកីឡាករ។ យើងអាចនិយាយថាមានតែកីឡាករ សុខង៉នតែប៉ុណ្ណោះដែលទទួលបានជោគជ័យបែបនេះ។ កីឡាករ កែវ សុខង៉ន ធ្លាប់ឈ្នះជើងឯកជាមួយក្លឹបភ្នំពេញក្រោនក្នុងឆ្នាំ ២០០៨ និង ២០១០ ហើយឈ្នះពានទី ៣ របស់ខ្លួនជាមួយក្លឹបបឹងកេតអង្គរឆ្នាំ ២០១២។ កីឡាកររូបនេះពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្នុងការឈ្នះជើងឯកទី ៤ ដែលចូលរួមជាមួយ ប្អូនប្រុស កែវ សុខផេង កាលពីខែមិថុនាជាមួយក្លឹបភ្នំពេញក្រោន។ កីឡាករ កែវ សុខង៉នបាននិយាយក្រោយឈ្នះជើងឯកជាមួយក្លឹនភ្នំពេញក្រោនថា៖ “ខ្ញុំពិតជាពិបាកប្រាប់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះណាស់ គ្រាន់តែដឹងថាខ្ញុំសប្បាយចិត្តជាខ្លាំងដែលបានឈ្នះជើងឯកទី ៤ ក្នុងអាជីព។ ខ្ញុំពិតជាសំណាង ខ្ញុំមានការព្រួយបារម្មណ៍ច្រើនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក៏ដូចជារំភើប។ យើងនាំមុខក្នុងជើងទី ១ បន្ទាប់មកត្រូវក្លឹបណាហ្គាតាមស្មើវិញ។ ការឈ្នះនេះពិតជាពិបាក ដោយយើងត្រូវលេងរហូតដល់ទៅ ១២០ នាទី បន្ទាប់មកត្រូវស៊ុតបាល់ពិន័យ ១១ ម៉ែត្រដើម្បីកាត់សេចក្តី។ អ្នកទាំងអស់គ្នាពិតជាភ័យ ប៉ុន្តែនេះជាពេលវេលាដ៏មានន័យបំផុតនៅពេលដែលយើងឈ្នះ។ ខ្ញុំមិនអាចមើលការស៊ុតបាល់ ១១ ម៉ែត្រចុងក្រោយនោះទេ ហើយនៅពេលដែលបាល់ចូល អ្នកគ្រប់គ្នាក្នុងក្រុមពិតជាសប្បាយចិត្ត ហើយទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះដោយមិនដឹងខ្លួន។ នោះពិតជាវេលាដ៏មានន័យសម្រាប់អ្នកគ្រប់គ្នានៅក្នុងក្រុម។ ខ្ញុំនឹងចងចាំវេលានេះជារៀងរហូត។ ខ្ញុំបានសន្យាជាមួយលោកគ្រូ Sam នៅពេលដែលខ្ញុំត្រលប់មកដល់ក្លឹបភ្នំពេញក្រោនវិញ ថាយើងនឹងឈ្នះជើងឯក។ ខ្ញុំបានផ្តោតអារម្មណ៍និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយឲ្យក្រុមនិងមិត្តរួមក្រុមឈ្នះជើងឯក ហើតយើងពិតជាធ្វើបានមែន។ ខ្ញុំពិតជាសប្បាយរីករាយ និងមានមោតនភាពចំពោះមិត្តរួមក្រុម និងខ្លួនខ្ញុំផ្ទាល់។”

 

178

 

12341532_1150740274953495_626317139731662477_n

190

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ