សន្និសិទកាសែតសម្រាប់ការប្រកួតរវាងក្រុម Cambodia All Stars នឹងក្លឹប Buriram ធ្វើឡើងនៅទីក្រុងបាងកក

លោកប្រធានក្លឹបភ្នំពេញក្រោន ឬទ្ធី សំណាង ចូលរួមជាមួយប្រធានសហព័ទ្ធបាល់ទាត់កម្ពុជា សៅ សុខា និងអនុប្រធាន ខៀវ សាម៉េត បានចូលរួមក្នុងសន្និសិទកាសែតដែលរៀបចំឡើងដោយ Buriram United ដែលជាជើងឯកលីកកំពូលនៃប្រទេសថៃ បានប្រកាសពីAsian Tour 2016។ ក្លឹប Buriram ដែលកំពុងតែព្យាយាមឈ្នះពាន ៥ ក្នុងរដូវកាលនេះដោយរួមបញ្ជូលទាំង Thai FA Cup និង Toyota Mekong Cup។ ក្លឹបនេះគ្រងជើងឯក ៣ សម័យជាប់គ្នានិង ត្រូវជួបប្រកួតជាមួយក្រុម Cambodia All Stars នៅពហុកីដ្ឋានជាតិអូឡាំពិកថ្ងៃទី ២៣ មករា ២០១៦ និង លេងជាមួយក្រុម Pohang Steelers (កូរ៉េខាងត្បូង) ថ្ងៃទី ២៧ មករា ព្រមទាំងជាមួយក្រុម Lao All Star ថ្ងៃទី ៣១ មករា។ នេះជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់ក្រុមនៃប្រទេសកម្ពុជាយើងក្រោយការប្រកួតជាមួយក្លឹប Muangthong United ថ្ងៃទី ១៦​មករាផងដែរ។ សន្និសិទនេះធ្វើឡើងដោយប្រធានក្លឹប Buriram  Newin Chidchob, នៅសណ្ឋាគារ Pullman King Power នៅទីក្រុង បាងកក

12348496_10153200649345264_1558388984_n

12366921_10153200648495264_283274902_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ