ប្រធានក្លិបភ្នំពេញក្រោនតំណាងអោយ K-Cement All Star ចូលរួមសន្និសិទជាមួយក្រុម SCG Muangthong UTD

បន្ទាប់ពីទទួលបានពាន់រង្វាន់ Metfone Cambodian League 2015 ម្សិលមិញនេះ លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន ក៏មានភារកិច្ចចេញដំណើរជាមួយ លោក លី ហៀង អគ្គលេខាធិកាក្លិប និង កីឡាករ ធារី ចាន់ថាប៊ីន ទៅប្រទេសថៃនៅថ្ងៃនេះ ដើម្បីតំណាងអោយក្រុម K-Cement Cambodian All Star នៃប្រទេសកម្ពុជា ចូលរួមសន្និសិទការសែតជាមួយក្រុម SCG Muangthong Utd នៅកីឡដ្ឋាន SCG Stadium។ ក្នុងសន្និសិទនេះ​ កីឡាករ ធារី ចន្ថា ប៊ីន បាននិយាយយ៉ាងដូច្នេះថា “ការប្រកួតនេះនឹងផ្តល់អោយកីឡាករទាំងអស់នូវឱកាស និងបទពិសោធន៍ដ៏ល្អលើសពីការប្រកួតបាល់ទាត់ដ៏ធំមួយ ព្រោះកីឡាករម្នាក់ៗនឹងសុទ្ធតែបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដ៏ប្រពៃ”៕មុនបិទកម្មវិធី តំណាងក្រុម SCG MUANGTHONG UNITED និង K-CEMENT CAMBODIAN ALL STARS ក៏មានការផ្លាស់ប្តូរអាវគ្នាដើម្បីទុកជាអនុស្សាវរីយ៍ មិត្តភាព និងសាមគ្គីភាពផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពដើម្បីមនុស្សធម៌ជាប្រវត្តិសាស្ត្ររវាងក្រុម K-CEMENT CAMBODIAN ALL STARS ដែលជាម្ចាស់ផ្ទះ និងក្លិប SCG MUANGTHONG UNITED ដែលជាក្រុមភ្ញៀវ កំពុងក្លាយជាព្រឹត្តិការណ៍ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាទន្ទឹងរង់ចាំ ហើយការប្រកួតនេះនឹងធ្វើឡើងទៅនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៦ ខាងមុននេះ។

Press Muangthong with K-Cement All Star

Press Muangthong with K-Cement All Star 1

Press Muangthong with K-Cement All Star 2

Press Muangthong with K-Cement All Star 3

អត្ថបទ៖ គឹមហុក
រូបភាព៖ SCG MTUTD ASEAN TOUR Cambodia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ