MITO HOLLYHOCK ប្រកាសការចុះកុងត្រាជាមួយកីឡាករ NGUYEN CONG PHUONG

ក្លឹបនៅលីកវៀតណាម Hoang Anh Gia Lai FC បានយល់ព្រមជាមួយការខ្ចីជើងកីឡាករ Nguyen Cong Phuong រយៈពេល ១ ឆ្នាំ ទៅក្លឹប Mito Hollyhock ដែលទើបបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ១៩ នៅ J2 League។ ការចុះកុងត្រានឹងធ្វើឡើងនៅថ្ងៃទី ២៣ ធ្នូ នៅទីក្រុង ហាណូយ។

ការខ្ចីជើងនេះធ្វើឲ្យកីឡាករ Nguyen Cong Phuong ក្លាយជាកីឡាករវៀតណាមទី ២ ដែលបានលេងនៅ J.League បន្ទាប់ពីកីឡាករ Le Cong Vinh ដែលលេងនៅ Consadole Sapporo កាលពីឆ្នាំ ២០១៣។

កីឡាករ Cong Phuong ដែលអ្នកគាំទ្រហៅថា Messi វៀតណាមនោះ បានបង្ហាញភាពរីករាយសម្រាប់ឱកាសទៅលេងនៅប្រទេសជប៉ុន។

10842188_683584855097916_3534116925269225693_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ