កីឡាករ RONALDINHO ចុះកុងត្រាជាមួយក្លឹប TAMPINES ROVERS របស់ប្រទេសសឹង្ហបុរី

ពត៌មានដ៏កក្រើកនៅតំបន់អាស៊ី ជើងឯកលីកសឹង្ហបុរី ៥ សម័យយ ក្លឹប Tampines Rovers បានចុះកុងត្រាជាមួយកីឡាករ Ronaldinho Gaucho ដើម្បីបង្កើតសាលាក្រុមយុវជននៅប្រទេសសឹង្ហបុរី។
ក្លឹប Tampines Rovers បានប្រកាសជាផ្លូវការនៅការចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយកីឡាករវ័យ ៣៥ ឆ្នាំ ដើម្បីបង្កើតសាលាក្រុមយុវជន។

កីឡាករសញ្ជាតិ ប្រ៊េលស៊ីល និងក្លឹប Barcelona នឹងទៅដល់ប្រទេសសឹង្ហបុរីនៅថ្ងៃទី ១០ ធ្នូខាងមុខ ដើម្បីធ្វើសនិ្នសិទ្ធកាសែត​និង​ចុះកុងត្រាក្នុងពេលរសៀលថ្ងៃតែមួយ។

បន្ទាប់ពីកម្មវិធីបញ្ចប់ កីឡាកររូបនេះនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសចិនសម្រាប់ការងាររបស់ខ្លួន។ ប្រសិនបើតាមពត៌មានកីឡាកររូបនេះកំពុងតែពិភាក្សាជាមួយក្លឹបនៅប្រទេសចិន និង អូស្រា្តលី ផងដែរ។
កីឡាករ Ronaldinho គឺជាកីឡាករដែលល្អលំដាប់ពិភពលោក ដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup in 2006 នៅប្រ៊េលស៊ីលនិង FIFA World Player of the Year ឆ្នាំ 2004-2005 ព្រមទាំងឈ្នះ Ballon d’Or ឆ្នាំ 2005។

Ronaldinho sign with Tampines Rovers

 

ប្រែសម្រួលដោយ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ