Hat-Trick របស់កីឡាករ ចាន់ វឌ្ឍនាកា ជួយឲ្យក្លឹបបឹងកេតអង្គរឡើងទៅវគ្គផ្តាច់ព្រ័ត្រ Toyota Mekong Club Championship 2015

ក្លឹបបឹងកេតអង្គរ របស់ប្រទេសកម្ពុជាបានយកឈ្នះក្លឹបជើងឯកលីកវៀតណាម Becamex Binh Duong FC ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់ Toyota Mekong Club Championship 2015 កាលពីយប់មិញនេះនៅកីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ។

ការធ្វើបាន Hat-Trick យ៉ាងល្អរបស់កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើឲ្យអតីតក្លឹបជើងឯក Toyota Mekong Club Championship 2014 Becamex Binh Duong FC បានត្រឹមលេខ ៣ តែប៉ុណ្ណោះក្នុងឆ្នាំនេះ។

ក្នុង​តង់​ទី១ ការប្រកួត​បាន ១៣ នាទី កីឡាករ NSI AMOUGOU របស់ Becamex Binh Duong FC បាន​រក​គ្រាប់​បាល់​នាំ​មុខដោយការទែតបញ្ជូលទី។ តែចុងតង់ទី ១ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេតអង្គរ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ ដោយ​ការស៊ុតបាល់​ពិន័យ​១១ ម៉ែត្រ។ ចូល​ដល់​តង់​ទី២ ក្លឹបBecamex Binh Duong FC ធ្វើការសម្រុកយ៉ាងខ្លាំងដោយបានបង្កើតឱកាសជាច្រើនតែអ្នកចាំទី ស៊ូយ៉ាទី ជួយសង្រ្គោះបាល់យ៉ាងល្អឥតខ្ចោះ។ ស្របពេលដែលក្លឹប Becamex Binh Duong FC​ វាយសម្រុក ក្លឹបបឹងកេតបានប្រើប្រាស់ឱកាសវាតបកហើយ កីឡាករ វឌ្ឍនាកា ដដែល​បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី​ ៥៤ និង​គ្រាប់​ទី៣ នៅ​នាទី ៨០ ខណៈ​ក្រុម Becamex Binh Duong FC រក​បាន​ដោយ​កីឡាករ Nguyen Anh Doc នៅ​នាទី ៨៩ ដោយបាល់ពិន័យ ១១ ម៉ែត្រ។ ចប់​ការ​ប្រកួត​បឹងកេតអង្គរ ឈ្នះ ម្ចាស់​ផ្ទះ Becamex Binh Duong FC ដែល​ជា​ជើង​ឯក​លីក​វៀតណាម ៣ ទល់ ២។
ក្លឹបបឹងកេតអង្គរ នឹងទៅប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លឹប​ Buriram United របស់​ថៃ នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ខាងមុខ។

TMCC Binh Doung FC vs BoeungKet Angkor 1

TMCC Binh Doung FC vs BoeungKet Angkor 2

TMCC Binh Doung FC vs BoeungKet Angkor 3

TMCC Binh Doung FC vs BoeungKet Angkor 4

TMCC Binh Doung FC vs BoeungKet Angkor 5

TMCC Binh Doung FC vs BoeungKet Angkor 6

TMCC Binh Doung FC vs BoeungKet Angkor 7

TMCC Binh Doung FC vs BoeungKet Angkor 8

TMCC Binh Doung FC vs BoeungKet Angkor 11

TMCC Binh Doung FC vs BoeungKet Angkor 9

TMCC Binh Doung FC vs BoeungKet Angkor 10

TMCC Binh Doung FC vs BoeungKet Angkor 12

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Mekong Club Championship

មតិយោបល់

Sponsor

អត្ថបទថ្មីៗ