WORACHIT នឹងធ្វើដំណើរទៅប្រទេសជប៉ុននៅពាក់កណ្តាលខែធ្នូខាងមុខ

Worachit Kanitsribampen ដែលជាកីឡាករវ័យក្មេងរបស់ក្លឹប Chonburi និងជម្រើសជាតិនៃប្រទេសថៃក្រោមអាយុ ២៣ ឆ្នាំនឹងចាកចេញពីប្រទេសថៃទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី ១៥ ធ្នូ ២០១៥ សម្រាប់ធ្វើតេស្តសាកល្បងជាមួយក្លឹបនៅ J.1 បើតាមសម្តីរបស់លោក Wittaya Loahakul ដែលជាអ្នកគ្រប់គ្រងរបស់ក្លឹប Chonburi។
លោក Wittaya បាននិយាយថា៖ នៅថ្ងៃទី ១៥ ធ្នូ Worachit នឹងធ្វើដំណើរទៅជប៉ុន ខ្ញុំមិនដឹងថានេះជាការចុះកុងត្រាជាផ្លូវការឬក៏ធ្វើតេស្តសាកល្បងនោះទេ។ ប៉ុន្តែខ្ញុំគិតថាជាការធ្វើតេស្តសាកល្បងមុន។

បើតាមគំនិតរបស់ខ្ញុំ កីឡាកររូបនេះនៅមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការលេងឲ្យក្លឹបនៅ J.1 នោះទេ។ កីឡាកររូបនេះមានសមត្ថភាពក្នុងការប្រយុទ្ធ បច្ចេកទេស និងទេពកោសល្យ ប៉ុន្តែរូបគេក៏ត្រូវការពង្រឹងផ្នែកការពារនៅពេលហ្វឹកហាត់នៅ J.1។
កីឡាករ Worachit Kanitsribampen ដែលមានវ័យទើបតែ ១៨ឆ្នាំ​ អាចនិយាយបានថាជាកីឡាករដែល ព្រមទាំងលេចធ្លោជាងគេក្នុងក្រុមយុវជនរបស់ក្លឹប Chonburi។ Worachit ធ្លាប់ហ្វឹកហាត់ជាមួយក្រុម Leicester City នៅ English Premier League និង Vissel Kobe in J.1 ម្តងរួចទៅហើយ។ កីឡាកររូបនេះក្លាយជាប្រធានក្រុមជ្រើសជាតិអាយុក្រោម ១៩ ឆ្នាំ​និងដឹកនាំក្រុមឲ្យឈ្នះពាន
 AFF U19 Championship trophy។ បច្ចុប្បន្ននេះកីឡាកររូបនេះកំពុងតែលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម​២៣ ឆ្នាំដែលអាចមានឱកាសក្នុងការលេងនៅក្នុង​ 2016 AFC U23 Championship ផងដែរ។

12316285_1534476226844006_8217931426093415973_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ