ក្លឹបបឹងកេតអង្គរ ធ្វើ​ដំណើរ​ទៅ​វៀតណាមដើម្បីប្រកួត Toyota Mekong Club Championship 2015 ល្ងាចនេះ

ក្លឹប ​បឹង​កេត​អង្គរ ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ល្ងាច​​ថ្ងៃ​សុក្រ ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់ Toyota Mekong Club Championship 2015 ជាមួយ​ក្រុម  Becamex Binh Doung FC ដែលជាម្ចាស់ផ្ទះ។ ការប្រកួតនឹងធ្វើឡើងនៅវេលា​ម៉ោង ៦ ល្ងាច ​ថ្ងៃអាទិត្យ ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន  Hang Day ទីក្រុង ហាណូយ ប្រទេស​វៀតណាម​។

ក្លឹបដែលឈ្នះក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នឹង​មានសិទ្ធ​​​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លឹប​ Buriram United របស់​ថៃ នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥។ គួរបញ្ជាក់ផង​ដែលថាក្លឹបដែល​ចាញ់​នៅ​វគ្គ​នេះ​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៣ ព្រមទាំងទទួលបាន​ថវិកា ៣ ម៉ឺន​ដុល្លារ​អាមេរិក។

9be770627cc73ddd698a61f30fa0b630

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ TMCC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ