កីឡាករបាល់ទាត់ឆ្នើមប្រចាំទ្វីបអឺរ៉ុបក្លាយជាអ្នកវាយកូនហ្គោល

កីឡាករ Shevchenko វ័យ ៣៦ឆ្នាំ

​ធ្លាប់ជាកីឡាករ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញបំផុត​ក្នុងវិស័យ​កីឡា​បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបឆ្នាំ២០០៤។ លោក​ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ជាច្រើន​នៅទ្វីបអឺរ៉ុបដូចជា​ ​Dynamo Kyiv, AC Milan​ និង Chelsea។ Shevchenko ធ្លាប់ទទួលបានពានបាល់មាស (Ballon d’Or)។​ បន្ទាប់​ពី​ចូល​និវត្តពីការ​លេងបាល់ទាត់ លោកបានចាប់ផ្តើមហ្វឹកហាត់វាយកូនហ្គោល ​ឆ្លងកាត់ការប្រកួតជាច្រើន និង ការធ្វើតេស្ត ​ រហូតក្លាយជាកីឡាករវាយកូនហ្គាលយ៉ាងចំណានម្នាក់ដូចជាលទ្ធផល៧/១ Golfing with swedish star Shevchenkoដែលលោកជាប់ជុំដំបូង, ៥០/១ ​ជាប់​ក្នុង​ចំណោម​កីឡាករកំពូល ២០ រូប និង ២៥០/១ ករណីវាយតែមួយដង បញ្ចូលរន្ធ ជាដើម។
Shevchenko បាននិយាយថា៖ «ខ្ញុំសង្ឃឹម​ថាខ្ញុំ​នឹងអាចធ្វើបានល្អក្នុងការប្រកួត​វាយ​កូនហ្គាល​ក្របខ័ណ្ឌធំនាពេលខាងមុននេះ» ។
ប្រវត្តិរូបសង្ខេប
ឈ្មោះពេញ៖ Andriy Mykolayovych Shevchenko
កើតថ្ងៃទី 29 កញ្ញា 1976 (age 36)
កន្លែងកំណើត អ៊ុយគ្រែន
កម្ពស់ 1.83 ម៉ែត្រ
វាយដៃឆ្វេង
កម្មវិធីប្រកួតវាយកូនហ្គោលអាជីព Kharkov Superior Cup ដែលប្រារព្ធឡើងនៅប្រទេសអ៊ុយក្រែន នៅពេលកន្លងទៅថ្មីៗនេះ Shevchenko បានចូលរួមផងដែរ ក្នុងចំណោមកីឡាករShevchenko wins a game for swedenអាជីពលំដាប់ពិភពលោកជាច្រើនរួមមានកីឡាករ Yevgeny Kafelnikov ដែលធ្លាប់ជាអតីតកីឡាករវាយតេន្នីស លេខ១ពិភពលោក ដែលបានចាប់អាជីពជាកីឡាករវាយកូនហ្គោលបន្ទាប់ពីបានចូលនិវត្តន៍ដូច Shevchenko ដែរ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ