សឹង្ហបុរីជាប្រទេសដែលមានក្លឹបបរទេសច្រើនចូលរួម និងជោគជ័យលើពាន់រង្វាន់ក្នុងស្រុក

ក្លឹបបរទេសបច្ចុប្បន្ននេះគឺគ្មានអ្វីខុសគ្នាពីក្លឹបក្នុងស្រុកប៉ុន្មានទេក្នុងការប្រកួតពាននៅប្រទេសសឹង្ហបុរី។ ពួកគេតែងតែត្រូវបានអញ្ជើញមកប្រកួតជាមួយក្រុមក្នុងប្រទេស។ ក្រុមជាច្រើនមកពីប្រទេសជិតខាង ប៉ុន្តែមានក្រុមមួយចំនួនមកពីប្រទេស អាហ្វ្រិក និង អឺរ៉ុបដែលមកលេងនៅប្រទេសសឹង្ហបុរី។ ខាងក្រោមនេះជាក្រុម ៥ ដែលជោគជ័យជាងគេនៅក្នុងការប្រកួតនៅប្រទេសសឹង្ហបុរី៖

៥. Chonburi (ប្រទេសថៃ)

ក្លឹប Chonburi ក្លាយជាក្រុមបរទេសដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Singapore Cup ឆ្នាំ ២០០៦ មុននឹងចាញ់ក្រុម Tampines Rovers ក្នុងលទ្ធផល ៣-២។

KASHIWA, JAPAN - FEBRUARY 17: Kroekrit Thawikan (2nd R) of Chonburi celebrates scoring his team's second goal with his team mates during the AFC Champions League play-off match between Kashiwa Reysol and Chonburi FC at Hitachi Kashiwa Soccer Stadium on February 17, 2015 in Kashiwa, Chiba, Japan. (Photo by Kaz Photography/Getty Images)

 

៤. Bangkok Glass (ប្រទេសថៃ)

ក្លឹប Bangkok Glass ក្លាយជាក្រុមបរទេសដំបូងគេដែលឈ្នះពាន Singapore Cup នៅពេលដែលពួកគេយកឈ្នះក្រុម Tampines Rovers ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ មុននឹងឈ្នះជើងឯកក្រុម Bangkok Glass ក៏ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ Singapore Cup កាលពីឆ្នាំ ២០០៩ ផងដែរតែចាញ់ក្រុម Geyland United ១-០។

Bangkok

 ៣. Etoile (ប្រទេសបារាំង)

ក្លឹប Etoile គឺជាក្លឹបដែលរៀបចំដោយឡើងដើម្បីលេងនៅក្នុងប្រទេសសឹង្ហបុរី ក្នុងឆ្នាំ ២០១០ និង ២០១១។ កីឡាករក្នុងក្រុមភាគច្រើនជាសញ្ជាតិបារាំង ហើយក្រុម Etoile ឈ្នះ S.League ឆ្នាំ ២០១០ ដោយមាន ៧០ ពិន្ទុបន្ទាប់ពីពី ៣៣ ប្រកួត។

ក្នុងរដូវកាលដដែលនេះពួកគេឈ្នះជើងឯក Singapore League Cup ដោយយកឈ្នះលើក្រុម Woodlands Wellington នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-១។

Etoile

២. Albirex Niigata (ប្រទេសជប៉ុន)

ក្លឹប Albirex Niigata បានបង្កើតនៅប្រទេសសឹង្ហបុរី ដើម្បីប្រកួតពានក្នុងស្រុកជាមួយកីឡាករដែលមានសញ្ជាតិជប៉ុន។ ពួកគេឈ្នះជើងឯក Singapore League Cup  ២ ដង គឺឆ្នាំ ២០១១ និង ២០១៥។  ពួកគេឈ្នះជើងឯក Singapore Cup ២០១៥ បន្ទាប់ពីយកឈ្នះក្រុម Home United ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។

albirex

១. Brunei DPMM (ប្រទេសប្រ៊ុយណេ) 

ក្លឹប Brunei DPMM គឺជាក្លឹបបរទេសដែលជោគជ័យជាងគេនៅក្នុងប្រវត្តសាស្រ្តបាល់ទាត់សឹង្ហបុរី។ ក្លឹបនេះចាប់ផ្តើមលេងនៅប្រទេសសឹង្ហបុរីតាំងពីឆ្នាំ ២០០៩។ បន្ទាប់ពីប្រកួតអស់រយៈពេល ៦ ឆ្នាំ នៅក្នុងប្រទេសសឹង្ហបុរី ក្រុមរបស់ប្រទេសប្រ៊ុយណេនេះឈ្នះពាន ៤ សម័យ (Singapore League Cup 2009, 2012, 2014 និង ២០១៥)។ ពួកគេក៏ធ្លាប់ជាជើងឯករង Singapore League Cup ២០១៣ ផងដែរ។

dpmm

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ