Son Heung-min ជាប់ឈ្មោះជា AFC Asian International Player of the Year

កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បានក្លាយជា AFC Asian International Player of the Year បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ជម្រើសជាតិ និងក្លឹប។ កីឡាករដ៏មានទេពកោសល្យវ័យ ២៣ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងប្រវិត្តសាស្រ្តបាល់ទាត់អាស៊ី។

កីឡាករ Son ដែលផ្ទេរពីក្លឹប Bayer Leverkusen ទៅក្លឹប Tottenham Hotspur នៅប្រទេសអង់គ្លេសក្នុងតម្លៃខ្លួនប្រមាណជា ៣០ លាន អឺរ៉ូនោះគឺបានបំបែកកំណត់ត្រាចាស់រស់កីឡាករ Hidetoshi Nakata ដែលជា AFC Player of the Year ២ សម័យដែលផ្ទេរពីក្លឹប Parma ទៅក្លឹប Roma ក្នុងតម្លៃខ្លួន ២៥ លាន អឺរ៉ូកាលពីឆ្នាំ ២០០១។ សម្រាប់ឯ AFC Asian Cup MVP វិញបានទៅលើកីឡាករ Massimo Luongo។

កីឡាកររូបនេះបានបង្ហាញទេពកោសល្យនៅប្រទេសអាល្លឺម៉ង់តាំងពីបានផ្លាស់ពី FC Seoul មក Hamburg youth academy កាលពីឆ្នាំ២០០៨។ មុននឹងផ្ទេរមកប្រទេសអង់គ្លេស កីឡាករ Son រកបាន ១៧​ គ្រាប់នៅរដូវកាល ២០១៤/២០១៥ ព្រមទាំងរកបាន hat-trick ក្នុងជំនួបជាមួយក្លឹប  VfL Wolfsburg កាលពីកុម្ភៈផងដែរ។

son_heung_min_hotspur_8x4

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ AFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ