មណ្ឌលកីឡាហែលទឹក តេជោ សែន បើកសម្ពោធរសៀលនេះ

មណ្ឌលកីឡាហែលទឹក តេជោ សែន Techo Sen Swimming Center មានទីតាំងស្ថិតនៅខែកំពង់ចាម ដែលមជ្ឈមណ្ឌលកីឡាហែលទឹកអន្តរជាតិនេះ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ រសៀលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក)។

កាសាងសង់មណ្ឌលកីឡាហែលទឹកនេះឡើងគឺ ដើម្បីពង្រឹងគុណភាពផ្នែកកីឡាករហែលទឹកអោយមានសមត្ថភាពកាន់តែខ្ពស់។ មជ្ឈមណ្ឌលនេះ នឹងផ្តល់ឱកាសកាន់តែច្រើនឡើងដល់កីឡាករ កីឡាការិនីក្នុងការទទួលបានការហ្វឹកហាត់ជំនាញកីឡាហែលទឹកឲ្យកាន់តែងាយស្រួល សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា អាងហែលទឹកនេះគឺមានប្រវែង ៥០ ម៉ែត្រ ហើយជម្រៅទឹកពី១-២ ម៉ែត្រ ដែលបំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈសុវត្ថិភាពទំនើបៗស្របតាមច្បាប់និងការកំណត់របស់អន្តរជាតិ (Fédération Internationale de Natation (FINA)។

12208453_909549309093567_4747294049876533834_n

12241573_909549322426899_1723048686674909475_n

12193711_909549329093565_2580841359496376232_n

12241604_909549319093566_1583943457896155851_n

អត្ថបទ៖ រិទ្ធី

រូប​ថត​៖ Samdech Hun Sen, Cambodian Prime Minister

មតិយោបល់

Sponsor

អត្ថបទថ្មីៗ