ក្លឹប បឹងកេតអង្គរ បំបាក់ជើងឯកមីយ៉ាន់ម៉ា Yangon United ឡើងទៅវគ្គបន្ត

ក្លឹប​បាល់ទាត់​បឹងកេត​អង្គរ ដែលតំណាង​ឲ្យ​កម្ពុជា​ បាន​យក​ឈ្នះលើ​​ក្រុម​ជើង​ឯក​មីយ៉ាន់​ម៉ា​ដោយ​លទ្ធផល ៣-០ ​ក្នុងការប្រកួត​ពាន​រង្វាន់​ Toyota Mekong Club Championship 2015 ​ដើម្បី​ឈាន​ទៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ គ្រាប់បាល់ទាំងបីរបស់ក្លឹបបឹងកេតអង្គររកបានដោយ​កីឡាករ Esoh Omogba នៅនាទីទី៥១,៨៧ ហើយ​កីឡាករ Gbenga Samuel នៅនាទីទី ៦៣។ ដូចនេះក្លឹបបឹងកេតអង្គរនឹងឡើងទៅវគ្គបន្តដោយត្រូវប៉ះជាមួយក្លឹបBecamex Binh Duong FC ​របស់​វៀតណាម នៅថ្ងៃ​ទី ៦ ខែ ធ្នូ ទីក្រុង​ហាណូយ ខាងមុខនេះ។ ក្លឹបដែលឈ្នះក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នឹង​មានសិទ្ធ​​​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លឹប​ Buriram United របស់​ថៃ នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥។

TMCC MD3 BKA vs YUFC

TMCC MD3 BKA vs YUFC 2

TMCC MD3 BKA vs YUFC 1

TMCC MD3 BKA vs YUFC 4

TMCC MD3 BKA vs YUFC 5

TMCC MD3 BKA vs YUFC 6

TMCC MD3 BKA vs YUFC 7

 

អត្ថបទ៖ រិទ្ធី

រូបភាព៖

មតិយោបល់

Sponsor

អត្ថបទថ្មីៗ