ក្លឹបបឹងកេតអង្គរ ឬ ក្លឹប Yangon United ដែលអាចឡើងទៅវគ្គបន្ត

ល្ងាចនេះក្លឹប​បឹងកេតអង្គរ នឹងត្រូវ​ប្រកួត​កាត់​សេចក្ដី​ជាមួយ​ក្លឹប Yangon United របស់​មីយ៉ាន់ម៉ា នៅ​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​​នៅ​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក ដើម្បី​ស្វែង​រក​ក្រុមដែលអាច​ឡើង​ទៅប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ ​ក្លឹប Becamex Binh Duong FC ​របស់​វៀតណាម នៅថ្ងៃ​ទី ៦ ខែ ធ្នូ ទីក្រុង​ហាណូយ ខាងមុខនេះ។ ក្លឹបដែលឈ្នះក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នឹង​មានសិទ្ធ​​​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លឹប​ Buriram United របស់​ថៃ នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥។

គួរបញ្ជាក់ផងដែរ យោង​តាម​ការ​កំណត់​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​​សម្រេច​​ថា ក្នុងករណី​ក្លឹបដែើប្រកួត​នៅ​វគ្គ​ជម្រុះ​បឋម​មាន​ពិន្ទុ​ស្មើ​គ្នា នោះ​គណៈកម្មកានឹងររៀបចំការប្រកួតនឹង​សម្រេច​ឱ្យ​ក្រុម​ដែល​​រក​គ្រាប់​បាល់​នៅ​ក្រៅ​ដី​បាន​ច្រើន​ជាង​គេ ត្រូវ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​បន្ទាប់។ មានន័យថាចំនួនគ្រាប់​បាល់​នៅ​ក្រៅ​ដីដែលរកបាននឹង​គុណ​នឹង​២។

ដូចនេះ បច្ចុប្បន្ននេះ​ក្លឹប ​បឹងកេតអង្គរ និង​ក្លឹប Yangon United របស់​មីយ៉ាន់ម៉ា មាន ៣ ពិន្ទុ​ស្មើ​គ្នា ដោយ​ក្លឹប ​បឹងកេតអង្គរ បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Lao Toyota FC របស់ប្រទេស​ឡាវ ក្នុង​លទ្ធផល ២ ទល់ ០ ហើយ​ក្រុម Yangon United ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម Lao Toyota FC ដោយ​លទ្ធផល ៥ ទល់ ២។ សរុប​គ្រាប់​បាល់ក្លឹប​បឹងកេតអង្គរ ដែល​រក​បាន​បាល់​ក្រៅ​ដី​ចំនួន ២ គ្រាប់​ត្រូវ​គុណនឹង ២  ស្មើនឹង ៤ គ្រាប់ ហើយ​ក្រុម Yangon United សល់​គ្រាប់​ចំណេញ​តែ ៣ គ្រាប់​ប៉ុណ្ណោះ។

​សម្រាប់​ប្រកួត​កាត់​សេចក្ដី​នៅ​ល្ងាចនេះ​ប្រសិនបើក្លឹប រក្សាលទ្ធផលស្មើគ្នា ០-០ ឬ ឈ្នះក្លឹប Yangon United នោះ ក្លឹប​បឹងកេតអង្គរ នឹងមានសិទ្ធ​ឡើង​ទៅ​វគ្គ​បន្ទាប់​ជាបន្តតែប្រសិន​បើ​ក្លឹប Yangon United អាច​រក​គ្រាប់​បាល់​បាន​នោះ​ ទោះបីជាលទ្ធផលស្មើគ្នាក៏ដោយក៏ក្លឹប Yangon United មានសិទ្ធឡើងទៅវគ្គបន្តផងដែរ។

12281786_1052956078089624_774568841_o

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ