កម្មវិធី Equal Play Festival បញ្ចប់ទៅដោយភាពជោគជ័យ

ក្មេងជាង ២០០ នាក់ដែលមានអាយុចាប់ពី ១០ ទៅ ១៤​ឆ្នាំមកពីទូទាំងខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមេរៀនតំលៃនៃភាពស្មើគ្នា, សុក្រិតភាព, កាងារជាក្រុមនិងជំនាញផ្សេងៗ បន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធី Equal Play Festival រយៈពេល៣ថ្ងៃ ក្នុងអំឡុងពេលថ្ងៃឈប់សំរាកបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងអង្គការ SALT Academy ដែលមកពីខេត្តបាត់ដំបង, streetfootball ដែលជាក្រុមបណ្តាញអភិវឌ្ឍន៍បាល់ទាត់ឈានមុខគេទូទាំងពិភពលោកគឺជាអ្នករៀបចំកម្មវិធីនេះឡើង ហើយព្រមទាំងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី the Sports Promotion of German Federal Foreign Office.

សរុបទាំងអស់យើងមាន ២០ ក្រុម ដែលក្រុមនីមួយៗមានក្មេងស្រី ៦ នាក់ និងក្មេងប្រុស ៥ នាក់ ដែលមកពីអង្គការផ្សេងៗគ្នា ចូលរួមជាមួយគ្នាបង្កើតជាកម្មវិធីប្រកួតបាល់ទាត់ចំរុះភេទ, សិក្ខាសាលា និងកម្មវិធីផ្សេងៗទៀតជាច្រើនក្នុងរយៈពេល៣ថ្ងៃនេះ។ កីឡាការីនីវ័យក្មេងចំនួន ២០​រូបត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុម ហើយមានកាព្វកិច្ចក្នុងការរៀបចំ និងដឹកនាំក្រុមផងដែរ។ ក្រុមមួយដែលមកពីខេត្តបាត់ដំបងបានឈ្នះក្នុងកម្មវិធីប្រកួតបាល់ទាត់នេះ ខណៈពេលដែលក្រុមនីមួយៗបានបង្ហាញការសម្តែងបែបប្រពៃណីដែលពួកគេបានជ្រើសរើសរៀងៗខ្លួននៅក្នុងពិធីបិទកម្មវិធី។ ហើយក៏មានវត្តមាន លោក Joachim Baron Von Marschall ដែលជាអគ្គរាជទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា, ប្រធានក្លឹបភ្នំពេញក្រោន លោក ឬទ្ធី សំណាង, អ្នកស្រី Monika Staab ដែលជាអគ្គរាជទូតនៃ the German Foreign Office Football, លោក Kazunori Ohara ប្រធានបច្ចេកទេសខាងបាល់ទាត់នៃសហព័ន្ធបាល់ទាត់កម្ពុជា និងគ្រូបង្វឹកភ្នំពេញក្រោន ហើយក៏ជាស្ថាបនិកនៃអង្គការ SALT Academy  គឺលោក Sam Schweingruberចូលរួមក្នុងការបើក និងបិទកម្មវិធីនេះផងដែរ។

Equal Play Festival 7

Equal Play Festival 5

Equal Play Festival 3

Equal Play Festival 2

Equal Play Festival 1

Equal Play Festival 6

 

អត្ថបទ៖ រិទ្ធី
រូបភាព៖ SALT Academy

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ