ក្លឹបភ្នំពេញក្រោន ឈ្នះក្លឹបណាហ្គាវើលក្នុងជើងទី ១ កាលពីយប់មិញ

ក្លឹបភ្នំពេញក្រោនបានធ្វើការនាំមុខក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទៅ ១ ជាមួយនឹងជ័យជម្នះទៅលើក្លឹបណាហ្គាវើលនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញក្នុងលទ្ធផល ២-០។ ការប្រកួតចាប់ផ្តើមដោយក្លឹបទាំងពីរមាន​ឱកាសទៅវិញទៅមកទោះបីជាអ្នកចាំទី កែវ សុខសិលា មានរបួសក្បាល ស្របពេលដែលនេះជាការប្រកួតដំបូងរបស់អ្នកចាំទីវ័យក្មេងរូបនេះ។ ខ្សែការពារ Odion Obadin មាន​ឱកាស ២ ដងក្នុងប្រអប់គ្រោះថ្នាក់តែឱកាស ២ ដងត្រូវបានរារាំង និងកីឡាករ Bisan  មានឱកាសល្អតែស៊ុតចេញក្រៅ។ ឱកាសរបស់កីឡាករ Shane Booysen ត្រូវបានសង្រ្គោះ ស្របពេលដែលអ្នកចាំទី សុខសិលា ជួយសង្រ្គោះបាល់ពីភាពរហ័សរបស់កីឡាករ គួច សុកុម្ភៈ។ ចូលតង់ទី ២ បានប្រមាណជា ១០​នាទី កីឡាករ George Bisan ទែតបាល់បញ្ជូលទីបានសម្រេចពីការបញ្ជូនបាល់ជ្រុងដ៏ល្អរបស់កីឡាករ ធារី ដែលពីការសង្រ្គោះរបស់កីឡាករ ឃឹម បូរី។  ៥ នាទីក្រោយមកកីឡាករសញ្ជាតិ នីហ្សែរីយ៉ា រូបនេះមានឱកាសទែតបាល់ម្តងទៀតតែចេញក្រៅមុននឹងកីឡាករ អ៊ុំ ថាវីរៈ ទទួលបានកាតក្រហមនៅនាទីទី ៧៨។ កីឡាករ Booysen បង្ករភាពគ្រោះថ្នាក់ដល់គូរប្រកួតមុននឹងក្លឹបភ្នំពេញក្រោនរកបានគ្រាប់ទី ២ មុនចាប់ការប្រកួត ៣ នាទី។ កីឡាករ វ៉ា សុខថន និង កែវ សុខផេង បញ្ជូនបាល់ទៅឲ្យកីឡាករ សញ្ជាតិអាហ្រ្វិកខាងត្បូង ដែលធ្វើបានសម្រេចជួយឲ្យក្លឹបភ្នំពេញក្រោនយកឈ្នះ ២-០។ ឥលូវនេះក្លឹបកំពុងតែរង់ចាំការប្រកួតជើងទី ២ នៅថ្ងៃទី ១២ ធ្នូ។

គូរបញ្ជាក់ផងដែរថា ចំណែឯការប្រកួតមួយទៀតដែលដណ្តើមយកលេខ ៣ រវាងក្លឹបបឹងកេត និងក្លឹខេមបូឌានថាយហ្គ័រ គឺបញ្ចប់ទៅដោយក្លឹបបឹងកេតយកឈ្នះក្នុងលទ្ធផល ៤-៣។ ការប្រកួតជើងទី ២ គឺធ្វើឡើងនៅថ្ងៃទី ១១ ធ្នូខាងមុខ។

លោកអ្នកអាចទស្សនាវីដេអូ Highlights ខាងក្រោ៖

អត្ថបទ៖ រិទ្ធី

វីដេអូ៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ